caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 116

ម៉ាឌីណah · revelation order 112 · 5:116

وَإِذْ قَالَ ٱللَّهُ يَٰعِيسَى ٱبْنَ مَرْيَمَ ءَأَنتَ قُلْتَ لِلنَّاسِ ٱتَّخِذُونِى وَأُمِّىَ إِلَٰهَيْنِ مِن دُونِ ٱللَّهِ قَالَ سُبْحَٰنَكَ مَا يَكُونُ لِىٓ أَنْ أَقُولَ مَا لَيْسَ لِى بِحَقٍّ إِن كُنتُ قُلْتُهُۥ فَقَدْ عَلِمْتَهُۥ تَعْلَمُ مَا فِى نَفْسِى وَلَآ أَعْلَمُ مَا فِى نَفْسِكَ إِنَّكَ أَنتَ عَلَّٰمُ ٱلْغُيُوبِ

Khmer Translation - Rowwad Translation Centerហើយ(ចូរអ្នកនឹកឃើញ) ខណៈដែលអល់ឡោះជាម្ចាស់ទ្រង់សួរថា៖ ឱអ៊ីសា កូនប្រុសរបស់ម៉ារយ៉ាំ! តើអ្នកឬដែលបាននិយាយទៅកាន់មនុស្សលោកថា៖ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាព្រះជាម្ចាស់ក្រៅពីអល់ឡោះនោះ? គាត់បានឆ្លើយថា៖ ព្រះអង្គមហាស្អាតស្អំ! មិនគប្បីឡើយសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសោះនោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ប្រាកដជាព្រះអង្គបានដឹងជាមិនខាន។ ព្រះអង្គដឹង(ទាំងអស់)នូវអ្វីដែលមាននៅក្នុងខ្លួនរបស់ខ្ញុំ តែខ្ញុំមិនដឹងនូវអ្វីដែលមាននៅក្នុងខ្លួនព្រះអង្គឡើយ។ ជាការពិតណាស់ ព្រះអង្គតែមួយគត់ដែលជាអ្នកដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានសួរថាៈ ឱអ៊ីសាកូនម៉ារយ៉ាំ. តើអ្នកឬដែលបាននិយាយទៅកាន់មនុស្ស លោកថាៈ ចូរពួកអ្នកយកខ្ញុំ និងម្ដាយរបស់ខ្ញុំធ្វើជាម្ចាស់ពីរ ក្រៅពី អល់ឡោះ? អ៊ីសាបានឆ្លើយថាៈ ទ្រង់មហាស្អាតស្អំ. មិនសក្ដិសម ទេសម្រាប់ខ្ញុំក្នុងការនិយាយនូវអ្វីដែលពុំមែនជាការពិតសម្រាប់ខ្ញុំ នោះ។ ប្រសិនបើខ្ញុំបាននិយាយបែបនេះមែន ទ្រង់ប្រាកដជាបាន ជ្រាបវាជាមិនខាន។ ទ្រង់ជ្រាបនូវអ្វីដែលមាននៅក្នុងខ្លួនខ្ញុំ តែខ្ញុំ មិនអាចដឹងនូវអ្វីដែលមាននៅក្នុងខ្លួនទ្រង់ឡើយ។ ពិតប្រាកដ ណាស់ ទ្រង់តែមួយគត់មហាដឹងនូវប្រការអាថ៌កំបាំងទាំងឡាយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70