سَيَقُولُ ٱلْمُخَلَّفُونَ إِذَا ٱنطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ يُرِيدُونَ أَن يُبَدِّلُوا۟ كَلَٰمَ ٱللَّهِ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ ٱللَّهُ مِن قَبْلُ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا بَلْ كَانُوا۟ لَا يَفْقَهُونَ إِلَّا قَلِيلًا
Khmer Translation - Rowwad Translation Centerពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ទាំងនោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅយកទ្រព្យជ័យភណ្ឌ(ដែលបានពីសមរភូមិខ័យពើរ) ពួកគេនឹងនិយាយថា៖ សូមទុកឱ្យពួកយើងទៅជាមួយពួកអ្នកផង។ ពួកទាំងនោះមានបំណងចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកអ្នកមិនអាចទៅជាមួយពួកយើងបានជាដាច់ខាត ពីព្រោះអល់ឡោះទ្រង់បានសន្យា(នឹងពួកយើង)កាលពីមុនរួចមកហើយ។ ពេលនោះ ពួកគេនឹងនិយាយថា៖ ផ្ទុយទៅវិញ គឺពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទាំងនោះទៅវិញទេដែលមិនយល់អ្វីឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។
Khmer Translation - Islamic Community Development Associationពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។