أَوْ كَظُلُمَٰتٍ فِى بَحْرٍ لُّجِّىٍّ يَغْشَىٰهُ مَوْجٌ مِّن فَوْقِهِۦ مَوْجٌ مِّن فَوْقِهِۦ سَحَابٌ ظُلُمَٰتٌۢ بَعْضُهَا فَوْقَ بَعْضٍ إِذَآ أَخْرَجَ يَدَهُۥ لَمْ يَكَدْ يَرَىٰهَا وَمَن لَّمْ يَجْعَلِ ٱللَّهُ لَهُۥ نُورًا فَمَا لَهُۥ مِن نُّورٍ
Khmer Translation - Rowwad Translation Centerឬក៏(ទង្វើរបស់ពួកគេ)ប្រៀបបានទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗគ្របដណ្តប់ពីលើវាផ្ទួនៗ ព្រមទាំងមានពពកខ្មៅ(ដ៏ធំមួយ)គ្របលើរលកនោះទៀត។ គឺភាពងងឹតត្រូវត្រួតពីលើគ្នាទៅវិញទៅមក។ នៅពេលដែលគេដកដៃរបស់គេចេញ គេស្ទើរតែមិនអាចមើលវាឃើញ។ ហើយជនណាដែលអល់ឡោះមិនផ្តល់ឲ្យគេនូវពន្លឺទេនោះ ជាការពិតណាស់ គឺគ្មានពន្លឺសម្រាប់គេនោះឡើយ។
Khmer Translation - Islamic Community Development Associationឬ(អ្នកដែលគ្មានជំនឿនិងប្រព្រឹត្ដអំពើអាក្រក់)ប្រៀបបាន ទៅនឹងភាពងងឹតនៅក្នុងបាតសមុទ្រដ៏ជ្រៅមួយដែលមានរលកធំៗ គ្របពីលើវាផ្ទួនៗគ្នា បន្ថែមពីនេះមានផ្ទាំងពពកខ្មៅធំមួយគ្រប ដណ្ដប់លើរលកនោះទៀត។ នេះគឺជាភាពងងឹតត្រួតលើភាពងងឹត នៅពេលដែលគេដកដៃរបស់គេចេញ(ក្នុងបាតសមុទ្រនោះ)គេស្ទើរ តែមើលមិនឃើញវា។ ហើយអ្នកណាដែលអល់ឡោះមិនបានផ្ដល់ ពន្លឺ(ការចង្អុលបង្ហាញ)ឱ្យគេទេនោះគឺគ្មានពន្លឺសម្រាប់គេឡើយ។