وَٱلْبُدْنَ جَعَلْنَٰهَا لَكُم مِّن شَعَٰٓئِرِ ٱللَّهِ لَكُمْ فِيهَا خَيْرٌ فَٱذْكُرُوا۟ ٱسْمَ ٱللَّهِ عَلَيْهَا صَوَآفَّ فَإِذَا وَجَبَتْ جُنُوبُهَا فَكُلُوا۟ مِنْهَا وَأَطْعِمُوا۟ ٱلْقَانِعَ وَٱلْمُعْتَرَّ كَذَٰلِكَ سَخَّرْنَٰهَا لَكُمْ لَعَلَّكُمْ تَشْكُرُونَ
Khmer Translation - Rowwad Translation Centerហើយចំពោះសត្វអូដ្ឋនិងសត្វគោ យើងបានបង្កើតវាសម្រាប់ពួកអ្នកជានិមិត្តសញ្ញាមួយក្នុងចំណោមនិមិត្តសញ្ញាជាច្រើនរបស់អល់ឡោះ។ ចំពោះវាគឺមានផលប្រយោជន៍យ៉ាងច្រើនសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នករំឭកព្រះនាមអល់ឡោះ(សូត្រ باسم الله)ទៅលើសត្វអូដ្ឋដែលសំឡេះក្នុងពេលដែលវានៅឈរ។ ហើយនៅពេលដែលវាបានដួលទៅលើដីហើយនោះ ចូរពួកអ្នកទទួលទានអំពីវា ហើយផ្តល់វាឱ្យទៅអ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្តសុំ។ ដូច្នោះដែរ យើងបានបង្កើតវាសម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ។
Khmer Translation - Islamic Community Development Associationហើយសត្វអូដ្ឋ យើងបានបង្កើតវាជានិមិត្ដសញ្ញាមួយនៃ និមិត្ដសញ្ញាជាច្រើនរបស់អល់ឡោះសម្រាប់ពួកអ្នកដោយសត្វនោះ មានប្រយោជន៍បំផុតសម្រាប់ពួកអ្នក ។ ដូចេ្នះ ចូរពួកអ្នករំលឹក ឈ្មោះរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះសត្វអូដ្ឋ) ខណៈ ដែលវាឈរ។ ហើយនៅពេលដែលខ្លួនរបស់វាបានដួល(ស្លាប់) ហើយនោះ ចូរពួកអ្នកទទួលទានមួយចំនួនអំពីវា ហើយត្រូវចែក ចាយដល់អ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្ដសុំ។ ដូច្នោះហើយ យើងបានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(មកចំពោះយើង)។