ٱلَّذِينَ إِذَا ذُكِرَ ٱللَّهُ وَجِلَتْ قُلُوبُهُمْ وَٱلصَّٰبِرِينَ عَلَىٰ مَآ أَصَابَهُمْ وَٱلْمُقِيمِى ٱلصَّلَوٰةِ وَمِمَّا رَزَقْنَٰهُمْ يُنفِقُونَ
Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលនៅពេលណាដែលមានគេរំឭកពីអល់ឡោះ ដួងចិត្តរបស់ពួកគេមានការភ័យខ្លាច(ពីទណ្ឌកម្មរបស់ទ្រង់) ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលពួកគេជួបប្រទះ។ ពួកគេប្រតិបត្តិសឡាតយ៉ាងពេញលេញ និងបរិច្ចាគ(ទ្រព្យសម្បត្តិ)មួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកគេ។
Khmer Translation - Islamic Community Development Associationគឺបណ្ដាអ្នកដែលចិត្ដរបស់ពួកគេភ័យរន្ធត់នៅពេលដែល មានគេរំលឹកពីអល់ឡោះ ហើយពួកគេអត់ធ្មត់ចំពោះអ្វីដែលបាន កើតឡើងទៅលើពួកគេ(គ្រោះថ្នាក់ ភាពក្រីក្រ ឈឺថ្កាត់...) ហើយ ពួកគេប្រតិបត្ដិសឡាត និងបរិច្ចាគមួយចំនួននូវអ្វីដែលយើងបាន ប្រទានលាភសក្ការៈដល់ពួកគេ។