لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَٰكِن يَنَالُهُ ٱلتَّقْوَىٰ مِنكُمْ كَذَٰلِكَ سَخَّرَهَا لَكُمْ لِتُكَبِّرُوا۟ ٱللَّهَ عَلَىٰ مَا هَدَىٰكُمْ وَبَشِّرِ ٱلْمُحْسِنِينَ
Khmer Translation - Rowwad Translation Centerសាច់ និងឈាមរបស់វា(សត្វដែលសំឡេះ)មិនបានទៅដល់អល់ឡោះនោះឡើយ ក៏ប៉ុន្តែការគោរពកោតខ្លាចរបស់ពួកអ្នកទៅវិញទេដែលទៅដល់ទ្រង់នោះ។ ក៏ដូច្នោះដែរ ទ្រង់បានបង្កើតវា(ជាប្រយោជន៍)សម្រាប់ពួកអ្នកដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅលើអ្វីដែលទ្រង់បានចង្អុលបង្ហាញពួកអ្នក។ ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្តាអ្នកដែលសាងអំពើល្អ។
Khmer Translation - Islamic Community Development Associationសាច់របស់វា និងឈាមរបស់វាទាំងអស់មិនអាចទៅដល់ អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រ-យោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ។