وَلَقَدْ ءَاتَيْنَا مُوسَى ٱلْكِتَٰبَ وَقَفَّيْنَا مِنۢ بَعْدِهِۦ بِٱلرُّسُلِ وَءَاتَيْنَا عِيسَى ٱبْنَ مَرْيَمَ ٱلْبَيِّنَٰتِ وَأَيَّدْنَٰهُ بِرُوحِ ٱلْقُدُسِ أَفَكُلَّمَا جَآءَكُمْ رَسُولٌۢ بِمَا لَا تَهْوَىٰٓ أَنفُسُكُمُ ٱسْتَكْبَرْتُمْ فَفَرِيقًا كَذَّبْتُمْ وَفَرِيقًا تَقْتُلُونَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានប្រទានឲ្យព្យាការីមូសានូវគម្ពីរ(តាវរ៉ត) ហើយយើងបានបញ្ជូនអ្នកនាំសារជាច្រើនបន្ទាប់ពីគេ។ ហើយយើងបានប្រទានឲ្យព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(យេស៊ូគ្រឹស្តបុត្ររបស់នាងម៉ារី)នូវសញ្ញាភស្តុតាងជាច្រើន ហើយយើងបានពង្រឹងរូបគេតាមរយៈ(ម៉ាឡាអ៊ីកាត់)ជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបានមកដល់ពួកអ្នក(ឱអម្បូរអ៊ីស្រាអែល)ដោយនាំមកឲ្យពួកអ្នកនូវអ្វីដែលមិនស្របនឹងចំណង់តណ្ហារបស់ពួកអ្នក ពួកអ្នកនាំគ្នាក្រអឺតក្រទម(មិនទទួលយក)ឬ? អ្នកខ្លះក្នុងចំណោមពួកគេ(អ្នកនាំសារ) ពួកអ្នកបានបដិសេធ ហើយអ្នកខ្លះទៀត គឺពួកអ្នកបានសម្លាប់។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់យើងបានផ្ដល់ឱ្យមូសានូវគម្ពីរ(តាវរ៉ត)ហើយយើងបានបញ្ជូនបណ្ដាអ្នកនាំសារជាហូរហែបន្ទាប់ពីគាត់។ ហើយយើងបានផ្ដល់ឱ្យអ៊ីសាកូនម៉ារយាំ នូវមុជីហ្សាត់ យ៉ាងច្បាស់លាស់ ហើយយើងបានពង្រឹងរូបគាត់តាមរយៈជីព្រីល។ តើគ្រប់ពេលដែលអ្នកនាំសារបាននាំមកឱ្យពួកអ្នកនូវអ្វីដែលមិន ស្របតាមបំណងរបស់ពួកអ្នក ពួកអ្នកបែរជាក្រអឺតក្រទមឬ?ហើយអ្នកខ្លះ(អ្នកនាំសារ)ពួកអ្នកបានបដិសេធ និងខ្លះទៀតពួក អ្នកបានសម្លាប់។