وَإِذِ ٱسْتَسْقَىٰ مُوسَىٰ لِقَوْمِهِۦ فَقُلْنَا ٱضْرِب بِّعَصَاكَ ٱلْحَجَرَ فَٱنفَجَرَتْ مِنْهُ ٱثْنَتَا عَشْرَةَ عَيْنًا قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ كُلُوا۟ وَٱشْرَبُوا۟ مِن رِّزْقِ ٱللَّهِ وَلَا تَعْثَوْا۟ فِى ٱلْأَرْضِ مُفْسِدِينَ
Khmer Translation - Rowwad Translation Centerហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលព្យាការីមូសាបានសុំទ្រង់ឱ្យប្រទានទឹកដល់ក្រុមរបស់គាត់។ ពេលនោះ យើងបានមានបន្ទូលថា៖ ចូរអ្នកវាយដុំថ្មនឹងដំបងរបស់អ្នកចុះ។ ខណៈនោះ វាក៏បាញ់ទឹកចេញជាដប់ពីររន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ)។ ពិតណាស់ រាល់ក្រុមនីមួយៗ គឺគេដឹងនូវកន្លែងដែលខ្លួនត្រូវផឹក។ (យើងបានមានបន្ទូលទៅកាន់ពួកគេថា)៖ ចូរពួកអ្នកបរិភោគ និងផឹកអំពីលាភសក្ការៈរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ) នៅពេលដែលមូសាបានសុំឱ្យយើងប្រទានទឹកដល់ក្រុមរបស់គេ ពេលនោះយើងបានបញ្ជាថាៈ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នកចុះ។ ដូចេ្នះ(ពេលដែលមូសាវាយ) ថ្មនោះក៏បានបាញ់ទឹកចេញជាដប់ពីររន្ធ។មនុស្សគ្រប់រូបសុទ្ធតែបានដឹងពីទីកន្លែងដែលត្រូវផឹកទឹករបស់ពួកគេ។ ចូរពួកអ្នកបរិភោគ និង ទទួលទាននូវលាភសក្ការៈរបស់អល់ឡោះចុះ ហើយកុំបំពាននៅលើផែនដីដោយបង្កវិនាសកម្មឱ្យសោះ។