لَآ إِكْرَاهَ فِى ٱلدِّينِ قَد تَّبَيَّنَ ٱلرُّشْدُ مِنَ ٱلْغَىِّ فَمَن يَكْفُرْ بِٱلطَّٰغُوتِ وَيُؤْمِنۢ بِٱللَّهِ فَقَدِ ٱسْتَمْسَكَ بِٱلْعُرْوَةِ ٱلْوُثْقَىٰ لَا ٱنفِصَامَ لَهَا وَٱللَّهُ سَمِيعٌ عَلِيمٌ
Khmer Translation - Rowwad Translation Centerគ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនា(អ៊ីស្លាម)។ ពិតប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត(ការវង្វេង)។ ហេតុនេះ ជនណាហើយដែលបដិសេធចំពោះអ្វីដែលគេគោរពសក្ការៈផ្សេងពីអល់ឡោះ ហើយគេមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់នោះ ពិតប្រាកដណាស់ គេពិតជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយមិនងាយនឹងដាច់ឡើយ។ ហើយអល់ឡោះមហាឮ មហាដឹងបំផុត។
Khmer Translation - Islamic Community Development Associationគ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអីុស្លាម។ ពិត ប្រាកដណាស់ ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិត។ ហេតុនេះ អ្នកណាដែលគ្មានជំនឿលើតហ្គ៊ូត តែមានជំនឿលើអល់ឡោះនោះ គេប្រាកដជាបានប្រកាន់ខ្ជាប់នូវខ្សែដ៏រឹងមាំ(សាសនាអ៊ីស្លាម)ដោយ មិនអាចកាត់ផ្ដាច់បានឡើយ។ ហើយអល់ឡោះមហាឮ មហាដឹង។