caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 25

ម៉ាឌីណah · revelation order 87 · 2:25

وَبَشِّرِ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ أَنَّ لَهُمْ جَنَّٰتٍ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ كُلَّمَا رُزِقُوا۟ مِنْهَا مِن ثَمَرَةٍ رِّزْقًا قَالُوا۟ هَٰذَا ٱلَّذِى رُزِقْنَا مِن قَبْلُ وَأُتُوا۟ بِهِۦ مُتَشَٰبِهًا وَلَهُمْ فِيهَآ أَزْوَٰجٌ مُّطَهَّرَةٌ وَهُمْ فِيهَا خَٰلِدُونَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្តាអ្នកដែលមានជំនឿ និងបានសាងនូវទង្វើកុសលថា៖ ពិតណាស់ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើអំពីវា(ឋានសួគ៌)ដល់ពួកគេ ពួកគេបាននិយាយថា៖ នេះគឺដូចជាអ្វីដែលគេធ្លាប់បានប្រទានជាលាភសក្ការៈដល់ពួកយើងកាលពីមុន(ក្នុងលោកិយ)ដែរ។ ហើយពួកគេត្រូវបានគេផ្ដល់ឱ្យនូវផ្លែឈើដែលស្រដៀងគ្នា(នឹងផ្លែឈើនៅក្នុងលោកិយ តែមានរសជាតិខុសគ្នា) ។ ហើយនៅក្នុងឋានសួគ៌នោះ ពួកគេមានភរិយាដ៏ស្អាតស្អំជាច្រើន ហើយពួកគេស្ថិតនៅក្នុងវា(ឋានសួគ៌នោះ)ជាអមតៈ។
Khmer Translation - Islamic Community Development Associationហើយចូរអ្នក(មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដ្ដា អ្នកដែលមានជំនឿ និងបានសាងអំពើល្អថាៈ ពិតប្រាកដណាស ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ រាល់ពេលដែលពួកគេត្រូវបានគេផ្ដល់លាភសក្ការៈជាផ្លែឈើមួយ ប្រភេទក្នុងឋានសួគ៌ ពួកគេតែងតែនិយាយថាៈ នេះជាផ្លែឈើដែល ពួកយើងត្រូវបានគេផ្ដល់ឱ្យកាលពីមុនដែរ។ ហើយពួកគេត្រូវបាន គេផ្ដល់ផ្លែឈើឱ្យដែលមានសណ្ឋានដូចៗគ្នា (តែមានរសជាតិខុស គ្នា)។ ហើយនៅក្នុងឋានសួគ៌នោះពួកគេមានភរិយាដ៏ស្អាតស្អំជា ច្រើន ហើយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70