إِنَّ ٱللَّهَ لَا يَسْتَحْىِۦٓ أَن يَضْرِبَ مَثَلًا مَّا بَعُوضَةً فَمَا فَوْقَهَا فَأَمَّا ٱلَّذِينَ ءَامَنُوا۟ فَيَعْلَمُونَ أَنَّهُ ٱلْحَقُّ مِن رَّبِّهِمْ وَأَمَّا ٱلَّذِينَ كَفَرُوا۟ فَيَقُولُونَ مَاذَآ أَرَادَ ٱللَّهُ بِهَٰذَا مَثَلًا يُضِلُّ بِهِۦ كَثِيرًا وَيَهْدِى بِهِۦ كَثِيرًا وَمَا يُضِلُّ بِهِۦٓ إِلَّا ٱلْفَٰسِقِينَ
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនខ្មាសអៀនក្នុងការលើកជាឧទាហរណ៍ អំពីសត្វមូស ឬអ្វីដែលធំជាងនេះឬតូចជាងនេះនោះឡើយ។ ចំពោះបណ្ដាអ្នកដែលមានជំនឿ ពួកគេដឹងថា ពិតណាស់ វាគឺជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មានជំនឿវិញ ពួកគេនឹងនិយាយថា៖ តើអល់ឡោះចង់បានអ្វីអំពីឧទាហរណ៍នេះ។ តាមរយៈឧទាហរណ៍នេះ ទ្រង់បានធ្វើឲ្យមនុស្សជាច្រើនវង្វេង ហើយតាមរយៈឧទាហរណ៍នេះផងដែរ ទ្រង់ក៏បានធ្វើឲ្យមនុស្សជាច្រើនទទួលបានការចង្អុលបង្ហាញផងដែរ។ ហើយទ្រង់មិនធ្វើឱ្យនរណាម្នាក់វងេ្វងតាមរយៈវា ក្រៅពីពួកដែលប្រព្រឹត្តល្មើស(ចំពោះទ្រង់)នោះឡើយ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ អល់ឡោះមិនខ្មាស់អៀនឡើយក្នុងការ លើកជាឧទាហរណ៍អំពីសត្វមូស ឬអ្វីដែលតូចឬធំជាងនេះ។ ចំពោះ បណ្ដាអ្នកដែលមានជំនឿ គឺពួកគេដឹងថាៈ ពិតប្រាកដណាស់ វាជា រឿងពិតមកពីម្ចាស់របស់ពួកគេ។ រីឯពួកដែលប្រឆាំងវិញនោះ គឺ ពួកគេនឹងនិយាយថាៈ តើអល់ឡោះចង់បានអ្វីពីការលើកជាឧទាហរណ៍នេះ? តាមរយៈឧទាហរណ៍នេះទ្រង់ធ្វើឱ្យ(មនុស្ស)វងេ្វងជាច្រើន ហើយទ្រង់ក៏ចង្អុលបង្ហាញជាច្រើនដែរ។ ហើយទ្រង់មិនធ្វើឱ្យអ្នកណាម្នាក់វងេ្វងដោយសារវាឡើយ លើកលែងតែពួកដែលមិន គោរពតាមបទបញ្ជា របស់ទ្រង់ប៉ុណ្ណោះ។