caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Baqara វាក្យខណ្ឌ 231

ម៉ាឌីណah · revelation order 87 · 2:231

وَإِذَا طَلَّقْتُمُ ٱلنِّسَآءَ فَبَلَغْنَ أَجَلَهُنَّ فَأَمْسِكُوهُنَّ بِمَعْرُوفٍ أَوْ سَرِّحُوهُنَّ بِمَعْرُوفٍ وَلَا تُمْسِكُوهُنَّ ضِرَارًا لِّتَعْتَدُوا۟ وَمَن يَفْعَلْ ذَٰلِكَ فَقَدْ ظَلَمَ نَفْسَهُۥ وَلَا تَتَّخِذُوٓا۟ ءَايَٰتِ ٱللَّهِ هُزُوًا وَٱذْكُرُوا۟ نِعْمَتَ ٱللَّهِ عَلَيْكُمْ وَمَآ أَنزَلَ عَلَيْكُم مِّنَ ٱلْكِتَٰبِ وَٱلْحِكْمَةِ يَعِظُكُم بِهِۦ وَٱتَّقُوا۟ ٱللَّهَ وَٱعْلَمُوٓا۟ أَنَّ ٱللَّهَ بِكُلِّ شَىْءٍ عَلِيمٌ

Khmer Translation - Rowwad Translation Centerហើយបើកាលណាពួកអ្នកបានលែងលះភរិយារបស់ពួកអ្នក ហើយពួកនាងជិតផុតកំណត់អ៊ិទហ្ទះ(រយៈពេលរង់ចាំ)របស់ពួកនាងហើយនោះ គឺពួកអ្នកអាចវិលត្រលប់មករួមរស់ជាមួយនឹងពួកនាងវិញដោយសមរម្យ ឬក៏លែងលះពួកនាង(បណ្តោយឱ្យផុតអ៊ិទហ្ទះ)ដោយល្អប្រពៃ។ ហើយពួកអ្នកមិនត្រូវវិលត្រលប់ទៅរួមរស់ជាមួយនឹងពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីបំពានលើពួកនាងនោះឡើយ។ ជនណាដែលធ្វើបែបនេះ ជាការពិតណាស់ គេពិតជាបានបំពានលើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកវាក្យខណ្ឌរបស់អល់ឡោះមកធ្វើជាការលេងសើចឱ្យសោះ។ ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានឱ្យពួកអ្នក ហើយនិងអ្វីដែលទ្រង់បានបញ្ចុះមកឱ្យពួកអ្នកនៃគម្ពីរគួរអាន និងស៊ុណ្ណះ(មាគ៌ារបស់ព្យាការីមូហាំម៉ាត់)ដើម្បីទ្រង់រំឭកពួកអ្នកតាមរយៈវា។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationហើយកាលណាពួកអ្នកបានលែងលះប្រពន្ធ ហើយជិត ផុតរយៈពេលកំណត់របស់ពួកនាង(អ៊ិទឌះ)ដូចេ្នះពួកអ្នកអាចរួម រស់ជាមួយពួកនាងវិញដោយគុណធម៌ ឬក៏លែងលះពួកនាងឱ្យដាច់ ស្រឡះតែម្ដងដោយគុណធម៌ដែរ។ ប៉ុន្ដែពួកអ្នកមិនត្រូវរួមរស់ជា មួយពួកនាងវិញក្នុងគោលបំណងអាក្រក់ដើម្បីធ្វើបាបដោយបំពាន នោះទេ។ ហើយបើអ្នកណាធ្វើបែបនោះ គេប្រាកដជាបានបំពាន លើខ្លួនឯង។ ហើយចូរពួកអ្នកកុំយកច្បាប់របស់អល់ឡោះធ្វើជា ការលេងសើចឱ្យសោះ។ តែពួកអ្នកត្រូវចងចាំនូវនៀកម៉ាត់របស់ អល់ឡោះដែលបានប្រទានឱ្យពួកអ្នក ព្រមទាំងអ្វីៗដែលទ្រង់បាន បញ្ចុះ ឱ្យពួកអ្នកក្នុងគម្ពីរ(គួរអាន)និងហ៊ិកម៉ះ(ស៊ុណ្ណះ) ដើម្បី អប់រំពួកអ្នក។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹង ថា ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវរាល់អ្វីៗទាំងអស់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70