وَأَنذِرِ ٱلنَّاسَ يَوْمَ يَأْتِيهِمُ ٱلْعَذَابُ فَيَقُولُ ٱلَّذِينَ ظَلَمُوا۟ رَبَّنَآ أَخِّرْنَآ إِلَىٰٓ أَجَلٍ قَرِيبٍ نُّجِبْ دَعْوَتَكَ وَنَتَّبِعِ ٱلرُّسُلَ أَوَلَمْ تَكُونُوٓا۟ أَقْسَمْتُم مِّن قَبْلُ مَا لَكُم مِّن زَوَالٍ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដាស់តឿនព្រមានមនុស្សលោកពីថ្ងៃមួយដែលទណ្ឌកម្មនឹងមកដល់ពួកគេ។ ពេលនោះ ពួកដែលបំពាននឹងនិយាយថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាពន្យារពេលដល់យើងខ្ញុំនូវរយៈពេលដ៏ខ្លីមួយផងចុះ នោះពួកយើងនឹងឆ្លើយតបចំពោះការអំពាវនាវរបស់ព្រះអង្គ ហើយពួកយើងនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយជាមិនខាន។ (ទ្រង់បានតបថា៖) តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលពីមុន(លើលោកិយ)ទេឬ ដែលថាពួកអ្នកនឹងមិនមានការផ្លាស់ប្តូរ(ពីជីវិតលោកិយទៅកាន់ជីវិតបរលោក)នោះ?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ?