caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 5

ម៉ាឌីណah · revelation order 96 · 13:5

وَإِن تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَءِذَا كُنَّا تُرَٰبًا أَءِنَّا لَفِى خَلْقٍ جَدِيدٍ أُو۟لَٰٓئِكَ ٱلَّذِينَ كَفَرُوا۟ بِرَبِّهِمْ وَأُو۟لَٰٓئِكَ ٱلْأَغْلَٰلُ فِىٓ أَعْنَاقِهِمْ وَأُو۟لَٰٓئِكَ أَصْحَٰبُ ٱلنَّارِ هُمْ فِيهَا خَٰلِدُونَ

Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70