وَفِى ٱلْأَرْضِ قِطَعٌ مُّتَجَٰوِرَٰتٌ وَجَنَّٰتٌ مِّنْ أَعْنَٰبٍ وَزَرْعٌ وَنَخِيلٌ صِنْوَانٌ وَغَيْرُ صِنْوَانٍ يُسْقَىٰ بِمَآءٍ وَٰحِدٍ وَنُفَضِّلُ بَعْضَهَا عَلَىٰ بَعْضٍ فِى ٱلْأُكُلِ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّقَوْمٍ يَعْقِلُونَ
Khmer Translation - Rowwad Translation Centerហើយនៅលើផែនដី គឺមានតំបន់ជាច្រើនដែលនៅជាប់ៗគ្នា និងមានចម្ការជាច្រើន ដូចជា ទំពាំងបាយជូរ មានដំណាំ ហើយនិងដើមល្ម៉ើដែលបែកគុម្ភ និងដើមល្ម៉ើដែលមិនបែកគុម្ភ ដែល(ដំណាំទាំងនោះ)គេស្រោចស្រពដោយទឹកតែមួយ តែយើងធ្វើឲ្យវាមានភាពល្អប្រសើរផ្សេងៗគ្នាក្នុងការទទួលទាន។ ពិតប្រាកដណាស់ នៅក្នុងរឿងទាំងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationហើយនៅលើផែនដី មានតំបន់ជាប់ៗគ្នា និងមានចំការជា ច្រើនដូចជាទំពាំងបាយជូរ និងដំណាំ និងល្មើ ដោយមានខ្នែងនិងគ្មាន ខ្នែងដែលត្រូវបានគេស្រោចស្រពនឹងទឹកតែមួយ តែយើងផ្ដល់គុណ ភាពខុសគ្នាពីមួយទៅមួយក្នុងការបរិភោគ។ ពិតប្រាកដណាស់ ទាំង អស់នោះគឺជាភស្ដុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។