وَيَسْتَعْجِلُونَكَ بِٱلسَّيِّئَةِ قَبْلَ ٱلْحَسَنَةِ وَقَدْ خَلَتْ مِن قَبْلِهِمُ ٱلْمَثُلَٰتُ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِّلنَّاسِ عَلَىٰ ظُلْمِهِمْ وَإِنَّ رَبَّكَ لَشَدِيدُ ٱلْعِقَابِ
Khmer Translation - Rowwad Translation Centerហើយពួកគេសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវប្រការអាក្រក់(ទណ្ឌកម្ម) មុននឹងប្រការល្អ(ជំនឿ)។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះអ្នកជំនាន់មុនពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអភ័យទោសដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
Khmer Translation - Islamic Community Development Associationហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវប្រការអាក្រក់ ភ្លាមៗមុននឹងប្រការល្អមកដល់ ហើយតាមការពិតរឿងរ៉ាវបែប នេះបានកើតឡើងជាច្រើនដងមកហើយមុនពួកគេ។ ហើយជាការ ពិតណាស់ ម្ចាស់របស់អ្នកគឺពោរពេញទៅដោយសេចក្ដីអនុគ្រោះ ចំពោះមនុស្សលោកលើការបំពានរបស់ពួកគេ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកគឺដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។