caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 16

ម៉ាឌីណah · revelation order 96 · 13:16

قُلْ مَن رَّبُّ ٱلسَّمَٰوَٰتِ وَٱلْأَرْضِ قُلِ ٱللَّهُ قُلْ أَفَٱتَّخَذْتُم مِّن دُونِهِۦٓ أَوْلِيَآءَ لَا يَمْلِكُونَ لِأَنفُسِهِمْ نَفْعًا وَلَا ضَرًّا قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ أَمْ هَلْ تَسْتَوِى ٱلظُّلُمَٰتُ وَٱلنُّورُ أَمْ جَعَلُوا۟ لِلَّهِ شُرَكَآءَ خَلَقُوا۟ كَخَلْقِهِۦ فَتَشَٰبَهَ ٱلْخَلْقُ عَلَيْهِمْ قُلِ ٱللَّهُ خَٰلِقُ كُلِّ شَىْءٍ وَهُوَ ٱلْوَٰحِدُ ٱلْقَهَّٰرُ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើអ្នកណាជាព្រះជាម្ចាស់នៃមេឃជាច្រើនជាន់និងផែនដី? ចូរអ្នកឆ្លើយថា៖ គឺអល់ឡោះ។ ហើយចូរអ្នកពោលទៀតថា៖ ដូច្នេះ តើពួកអ្នកយកអ្នកផ្សេងក្រៅពីទ្រង់ធ្វើជាអ្នកគាំពារទាំងដែលពួកវា(អសមត្ថភាព)សូម្បីតែផ្តល់ជាប្រយោជន៍ដល់ខ្លួនឯង ឬការពារគ្រោះថ្នាក់ពីខ្លួនឯងបានផងនោះឬ? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៀតថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលមើលឃើញ(មានជំនឿ)? ឬក៏ តើស្មើគ្នាដែរឬទេរវាងភាពងងឹត និងពន្លឺ? ឬមួយពួកគេបានយកព្រះនានាមកធ្វើជាដៃគូរួមជាមួយអល់ឡោះ ហើយថាពួកវាបានបង្កើតអ្វីៗដូចការបង្កើតរបស់ទ្រង់ដែរ ដោយពួកគេមានការភ័ន្តច្រឡំរវាងអ្វីដែលអល់ឡោះបង្កើត និងអ្វីដែលពួកវាបានបង្កើត? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ អល់ឡោះ(តែមួយគត់)ជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ហើយទ្រង់ជាព្រះជាម្ចាស់តែមួយគត់ ជាអ្នកមានអំណាចបំផុត។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើអ្នកណាជាម្ចាស់នៃ មេឃច្រើនជាន់ និងផែនដីនោះ? ចូរអ្នកពោលថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ តើពួកអ្នកបានយកម្ចាស់ក្រៅពីទ្រង់ធ្វើជាអ្នកគាំ-ពារដែលព្រះទាំងនោះគ្មានលទ្ធភាពចំពោះខ្លួនឯងក្នុងការផ្ដល់ផល ប្រយោជន៍ ឬផ្ដល់គ្រោះថ្នាក់នោះឬ? ចូរអ្នកពោលថាៈ តើអ្នកដែល ងងឹតភ្នែក និងអ្នកដែលមើលឃើញស្មើគ្នាដែរឬទេ? ឬមួយភាព ងងឹត និងភាពមានពន្លឺស្មើគ្នា? ឬមួយក៏ពួកគេបានយកព្រះនានាមក ធ្វើជាដៃគូជាមួយអល់ឡោះដែលថា ព្រះទាំងនោះបានបង្កើតអ្វីៗ ដូចនឹងការបងើ្កតរបស់ទ្រង់ដែរ រហូតដល់ការបង្កើត(ទាំងពីរ)បាន ធ្វើឱ្យភ័ន្ដច្រឡំចំពោះពួកគេឬ? ចូរអ្នកពោលថាៈ អល់ឡោះគឺជា អ្នកបង្កើតនូវអ្វីៗទាំងអស់ ហើយទ្រង់ជាម្ចាស់តែមួយគត់ដែល មហាខ្លាំងពូកែ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70