caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Ra'd វាក្យខណ្ឌ 17

ម៉ាឌីណah · revelation order 96 · 13:17

أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَسَالَتْ أَوْدِيَةٌۢ بِقَدَرِهَا فَٱحْتَمَلَ ٱلسَّيْلُ زَبَدًا رَّابِيًا وَمِمَّا يُوقِدُونَ عَلَيْهِ فِى ٱلنَّارِ ٱبْتِغَآءَ حِلْيَةٍ أَوْ مَتَٰعٍ زَبَدٌ مِّثْلُهُۥ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْحَقَّ وَٱلْبَٰطِلَ فَأَمَّا ٱلزَّبَدُ فَيَذْهَبُ جُفَآءً وَأَمَّا مَا يَنفَعُ ٱلنَّاسَ فَيَمْكُثُ فِى ٱلْأَرْضِ كَذَٰلِكَ يَضْرِبُ ٱللَّهُ ٱلْأَمْثَالَ

Khmer Translation - Rowwad Translation Centerទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយវាក៏បានហូរទៅតាមជ្រលងដងអូរអាស្រ័យទៅតាមទំហំរបស់វា ហើយវាបាននាំមកជាមួយនូវពពុះដុំៗ(លើផ្ទៃទឹក)។ ហើយសារធាតុដែលគេដុតរំលាយក្នុងភ្លើងដើម្បីចម្រាញ់ជាគ្រឿងអលង្ការ ឬសម្ភារៈប្រើប្រាស់ផ្សេងៗ ក៏មានពពុះដូចគ្នាដែរ។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់លើកឧទាហរណ៍(ប្រៀបធៀប)រវាងប្រការពិត និងប្រការមិនពិត។ ចំពោះពពុះ វានឹងរលាយបាត់បង់ទៅ(គ្មានផលប្រយោជន៍)។ ចំណែកឯអ្វីដែលផ្តល់ប្រយោជន៍ដល់មនុស្សវិញ វានឹងនៅឋិតឋេរលើផែនដី។ ក៏ដូចគ្នាដែរ អល់ឡោះទ្រង់បានលើកនូវឧទាហរណ៍ជាច្រើនទៀត។
Khmer Translation - Islamic Community Development Associationទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយជ្រលងនានា បានហូរទៅតាមគន្លងរបស់វា ដោយការហូរនោះបាននាំមកនូវពពុះ រីកខ្ពស់ជាច្រើន។ ហើយអ្វីៗដែលគេយកទៅដុតវានៅក្នុងភ្លើង ដើម្បីចម្រាញ់ជាគ្រឿងអលង្កា ឬរបស់ប្រើប្រាស់ក៏មានពពុះដូច គ្នាដែរ។ ដូច្នោះដែរអល់ឡោះប្រៀបធៀបរឿងពិត និងរឿងមិន ពិត។ ចំណែកឯពពុះគឺនឹងត្រូវរលាយបាត់។ ហើយចំណែកឯអ្វីដែល មានប្រយោជន៍ដល់មនុស្សលោក វានឹងស្ថិតនៅលើផែនដី។ ដូច្នោះ ដែរ អល់ឡោះលើកឧទាហរណ៍ផេ្សងៗជាច្រើនទៀត។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70