وَلَمَّا فَتَحُوا۟ مَتَٰعَهُمْ وَجَدُوا۟ بِضَٰعَتَهُمْ رُدَّتْ إِلَيْهِمْ قَالُوا۟ يَٰٓأَبَانَا مَا نَبْغِى هَٰذِهِۦ بِضَٰعَتُنَا رُدَّتْ إِلَيْنَا وَنَمِيرُ أَهْلَنَا وَنَحْفَظُ أَخَانَا وَنَزْدَادُ كَيْلَ بَعِيرٍ ذَٰلِكَ كَيْلٌ يَسِيرٌ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេបានបើកមើលបង្វេច(ស្បៀង)របស់ពួកគេ ពួកគេក៏ប្រទះឃើញលុយកាក់របស់ពួកគេត្រូវបានគេបង្វិលត្រឡប់មកឱ្យពួកគេវិញ។ ពេលនោះ ពួកគេក៏និយាយថា៖ ឱលោកឪពុករបស់ពួកយើង! តើពួកយើងចង់បានអ្វីទៀត! នេះគឺជាលុយថ្លៃស្បៀងរបស់ពួកយើងដែលគេបានបង្វិលវាមកឱ្យពួកយើងវិញ។ ពួកយើងបានទទួលនូវស្បៀងអាហារសម្រាប់គ្រួសាររបស់ពួកយើង ហើយអាចថែរក្សាបងប្អូនរបស់ពួកយើង ព្រមទាំងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុកសត្វអូដ្ឋទៀត។ នោះគឺជារឿងដែលងាយស្រួលបំផុតសម្រាប់គាត់(អាហ្ស៊ីស)។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលពួកគេបានបើកមើលទំនិញរបស់ពួក គេ ពួកគេក៏បានប្រទះឃើញលុយកាក់របស់ពួកគេដែលត្រូវបានគេ បង្វិលមកឱ្យពួកគេវិញ ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួក យើង. តើពួកយើងចង់បានអ្វីទៀត? នេះជាលុយកាក់របស់ពួកយើង ដែលត្រូវបានគេបង្វិលមកឱ្យពួកយើងវិញ។ ហើយពួកយើងអាច ផ្គត់ផ្គង់ម្ហូបដល់គ្រួសាររបស់ពួកយើង និងអាចថែរក្សាបងប្អូនរបស់ ពួកយើង ហើយនិងអាចបន្ថែមការវាល់(ដោះដូរស្បៀង)មួយបន្ទុក សត្វអូដ្ឋទៀត។ នោះជាការវាល់(ដោះដូរស្បៀង)ដ៏ងាយស្រួល។