caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yusuf វាក្យខណ្ឌ 66

ម៉ាកកah · revelation order 53 · 12:66

قَالَ لَنْ أُرْسِلَهُۥ مَعَكُمْ حَتَّىٰ تُؤْتُونِ مَوْثِقًا مِّنَ ٱللَّهِ لَتَأْتُنَّنِى بِهِۦٓ إِلَّآ أَن يُحَاطَ بِكُمْ فَلَمَّآ ءَاتَوْهُ مَوْثِقَهُمْ قَالَ ٱللَّهُ عَلَىٰ مَا نَقُولُ وَكِيلٌ

Khmer Translation - Rowwad Translation Centerគាត់បាននិយាយទៅកាន់ពួកគេថា៖ យើងនឹងមិនបញ្ជូនរូបគេ(ពុនយ៉ាមីន)ទៅជាមួយពួកឯងជាដាច់ខាត លុះត្រាតែពួកឯងធ្វើកិច្ចសន្យាមួយដោយស្បថនឹងអល់ឡោះថា ពួកឯងពិតជានឹងនាំគេ(ប្អូនប្រុស)ត្រឡប់មកជួបយើងវិញ លើកលែងតែមានគ្រោះហ៊ុមព័ទ្ធពួកឯងទាំងអស់គ្នា(ដោយមិនអាចចេញរួច)ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់រួចរាល់ គាត់ក៏បានពោលថា៖ អល់ឡោះជាម្ចាស់ទ្រង់គឺជាសាក្សីចំពោះអ្វីដែលពួកយើងបាននិយាយ។
Khmer Translation - Islamic Community Development Associationយ៉ាក់កូបបានពោលថាៈ យើងមិនអាចបញ្ជូនគេទៅជាមួយ ពួកអ្នកបានឡើយ លុះត្រាតែពួកអ្នកធ្វើកិច្ចសន្យាជាមួយយើង ដោយស្បថនឹងអល់ឡោះថាៈ ពួកអ្នកពិតជានឹងនាំគេត្រឡប់មកជួប យើងវិញ លើកលែងតែពួកអ្នកត្រូវឡោមព័ទ្ធ(ដោយពួកសត្រូវ) ប៉ុណ្ណោះ។ ហើយនៅពេលដែលពួកគេបានធ្វើកិច្ចសន្យាជាមួយគាត់ គាត់ក៏ពោលថាៈ អល់ឡោះជាអ្នកធ្វើសាក្សីចំពោះអ្វីដែលពួកយើង និយាយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70