قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِۦٓ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِۦ قَبْلَ أَن يَأْتِيَكُمَا ذَٰلِكُمَا مِمَّا عَلَّمَنِى رَبِّىٓ إِنِّى تَرَكْتُ مِلَّةَ قَوْمٍ لَّا يُؤْمِنُونَ بِٱللَّهِ وَهُم بِٱلْـَٔاخِرَةِ هُمْ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerគាត់បានតបថា៖ (មិនត្រឹមតែប៉ុណ្ណោះទេ) សូម្បីតែម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរ ក៏ខ្ញុំអាចបកស្រាយពីលក្ខណៈរបស់វាប្រាប់អ្នកទាំងពីរបានដែរមុនពេលដែលវាមកដល់អ្នកទាំងពីរ។ នោះគឺជាអ្វីដែលព្រះជាម្ចាស់របស់ខ្ញុំទ្រង់បានបង្រៀនដល់ខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានបោះបង់ចោលសាសនារបស់ក្រុមដែលមិនមានជំនឿចំពោះអល់ឡោះ ហើយពួកគេគឺជាពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
Khmer Translation - Islamic Community Development Associationយូសុហ្វបានឆ្លើយថាៈ មិនត្រឹមតែប៉ុណ្ណោះទេ សូម្បីតែ ម្ហូបអាហារដែលគេយកមកឱ្យអ្នកទាំងពីរក៏ខ្ញុំអាចប្រាប់ពីប្រភេទ របស់វាបានដែរមុននឹងវាមកដល់អ្នកទាំងពីរ។ នោះហើយជាអ្វី ដែលម្ចាស់របស់ខ្ញុំបានបង្រៀនខ្ញុំ។ ពិតប្រាកដណាស់ ខ្ញុំបានចៀស ឆ្ងាយពីសាសនារបស់ក្រុមដែលគ្មានជំនឿលើអល់ឡោះ ដោយពួក គេបដិសេធនឹងថ្ងៃបរលោក។