وَٱتَّبَعْتُ مِلَّةَ ءَابَآءِىٓ إِبْرَٰهِيمَ وَإِسْحَٰقَ وَيَعْقُوبَ مَا كَانَ لَنَآ أَن نُّشْرِكَ بِٱللَّهِ مِن شَىْءٍ ذَٰلِكَ مِن فَضْلِ ٱللَّهِ عَلَيْنَا وَعَلَى ٱلنَّاسِ وَلَٰكِنَّ أَكْثَرَ ٱلنَّاسِ لَا يَشْكُرُونَ
Khmer Translation - Rowwad Translation Centerហើយខ្ញុំបានដើរតាមសាសនារបស់ជីដូនជីតាខ្ញុំ គឺព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្ហាក និងព្យាការីយ៉ាក់កូប។ មិនត្រឹមត្រូវឡើយសម្រាប់ពួកយើងក្នុងការយកអ្វីមួយមកធ្វើស្ហ៊ីរិកនឹងអល់ឡោះនោះ។ ទាំងនោះគឺជាការប្រោសប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោកទាំងអស់។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនមិនដឹងគុណឡើយ។
Khmer Translation - Islamic Community Development Associationហើយខ្ញុំបានអនុវត្ដតាមសាសនាជីដូនជីតារបស់ខ្ញុំ គឺ អ៊ីព្រហ៊ីម អ៊ីសហាកនិងយ៉ាក់កូប។ សម្រាប់ពួកយើង យើងមិន ដែលធ្វើស្ហ៊ីរិកនឹងអល់ឡោះបន្ដិចសោះឡើយ។ នោះជាការប្រោស ប្រទានរបស់អល់ឡោះចំពោះពួកយើង និងចំពោះមនុស្សលោក ទាំងអស់ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនរមិលគុណ។