وَدَخَلَ مَعَهُ ٱلسِّجْنَ فَتَيَانِ قَالَ أَحَدُهُمَآ إِنِّىٓ أَرَىٰنِىٓ أَعْصِرُ خَمْرًا وَقَالَ ٱلْـَٔاخَرُ إِنِّىٓ أَرَىٰنِىٓ أَحْمِلُ فَوْقَ رَأْسِى خُبْزًا تَأْكُلُ ٱلطَّيْرُ مِنْهُ نَبِّئْنَا بِتَأْوِيلِهِۦٓ إِنَّا نَرَىٰكَ مِنَ ٱلْمُحْسِنِينَ
Khmer Translation - Rowwad Translation Centerហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយគាត់ដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយថា៖ ខ្ញុំបានសុបិនឃើញថា ខ្ញុំបានច្របាច់ទំពាំងបាយជូរធ្វើជាស្រា។ ហើយម្នាក់ទៀតបាននិយាយថា៖ ពិតណាស់ ខ្ញុំបានសុបិនឃើញខ្ញុំកំពុងទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ស្រាប់តែមានបក្សីមកចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាផង។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។
Khmer Translation - Islamic Community Development Associationហើយយុវជនពីរនាក់បានចូលទៅក្នុងមន្ទីរឃុំឃាំងជា មួយគេ(យូសុហ្វ)។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុងច្របាច់(ទំពាំងបាយជូរ)ធ្វើជាស្រា ហើយម្នាក់ទៀតបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុង ទូលនំបុ័ងលើក្បាលរបស់ខ្ញុំដែលសត្វកំពុងចឹកនំបុ័ងងនោះ។ សូមអ្នក ប្រាប់ពួកយើងអំពីអត្ថន័យរបស់វាផងចុះ។ ពិតប្រាកដណាស់ ពួក យើងឃើញថាៈ អ្នកគឺជាមនុស្សល្អម្នាក់។