caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Yunus វាក្យខណ្ឌ 61

ម៉ាកកah · revelation order 51 · 10:61

وَمَا تَكُونُ فِى شَأْنٍ وَمَا تَتْلُوا۟ مِنْهُ مِن قُرْءَانٍ وَلَا تَعْمَلُونَ مِنْ عَمَلٍ إِلَّا كُنَّا عَلَيْكُمْ شُهُودًا إِذْ تُفِيضُونَ فِيهِ وَمَا يَعْزُبُ عَن رَّبِّكَ مِن مِّثْقَالِ ذَرَّةٍ فِى ٱلْأَرْضِ وَلَا فِى ٱلسَّمَآءِ وَلَآ أَصْغَرَ مِن ذَٰلِكَ وَلَآ أَكْبَرَ إِلَّا فِى كِتَٰبٍ مُّبِينٍ

Khmer Translation - Rowwad Translation Centerហើយគ្មានកិច្ចការណាមួយដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើ និងគ្មានអ្វីមួយដែលអ្នកបានសូត្រអំពីគម្ពីរគួរអាន ហើយក៏គ្មានអ្វីមួយដែលពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)បានធ្វើនោះដែរ លើកលែងតែយើងឃើញពួកអ្នកនៅពេលដែលពួកអ្នកបានធ្វើវា។ ហើយគ្មានអ្វីមួយអាចលាក់បាំងពីព្រះជាម្ចាស់របស់អ្នកបានឡើយ សូម្បីតែប៉ុនលំអងធូលីដ៏តូចបំផុតនៅលើផែនដី ឬនៅលើមេឃក៏ដោយ ហើយមិនថាវាតូចជាងនេះ ឬធំជាងនេះឡើយ លើកលែងតែវាត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់។
Khmer Translation - Islamic Community Development Associationហើយអ្នកមិនធ្វើការងារ និងមិនសូត្រខ្លះៗអំពីគម្ពីរ គួរអាន ហើយពួកអ្នកមិនធ្វើកិច្ចការអ្វីក៏ដោយ ក៏យើងនៅតែធ្វើ ជាសាក្សីដល់ពួកអ្នកនៅពេលដែលពួកអ្នកធ្វើវាដែរ។ គ្មានអ្វីលាក់ បាំងនឹងម្ចាស់របស់អ្នកឡើយសូម្បីតែវត្ថុដ៏តូចបំផុតនៅលើផែនដី និងនៅលើមេឃ ហើយក៏មិនអាចលាក់បាំងបានដែរ សូម្បីតែវត្ថុ ដែលតូចឬធំជាងនេះ លើកលែងតែមាននៅក្នុងគម្ពីរ(ឡាវហុល- ម៉ះហ្វ៊ូស)យ៉ាងច្បាស់លាស់ប៉ុណ្ណោះ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70