إِلَيْهِ مَرْجِعُكُمْ جَمِيعًا وَعْدَ ٱللَّهِ حَقًّا إِنَّهُۥ يَبْدَؤُا۟ ٱلْخَلْقَ ثُمَّ يُعِيدُهُۥ لِيَجْزِىَ ٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ بِٱلْقِسْطِ وَٱلَّذِينَ كَفَرُوا۟ لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌۢ بِمَا كَانُوا۟ يَكْفُرُونَ
Khmer Translation - Rowwad Translation Centerទៅកាន់ទ្រង់(តែមួយគត់)ជាកន្លែងវិលត្រឡប់របស់ពួកអ្នកទាំងអស់គ្នា(នៅថ្ងៃបរលោក)។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកផ្ដើមបង្កើតអ្វីៗទាំងអស់(ដោយគ្មានគំរូពីមុនមក)។ បន្ទាប់មក ទ្រង់នឹងត្រឡប់គេ(ឱ្យមានវត្តមាន)សារជាថ្មី(បន្ទាប់ពីគេបានស្លាប់) ដើម្បីទ្រង់នឹងតបស្នងដល់បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសលដោយភាពយុត្តិធម៌បំផុត។ ចំណែកឯពួកដែលគ្មានជំនឿនោះ ពួកគេនឹងទទួលបានទឹកផឹកដែលក្តៅ និងទណ្ឌកម្មដ៏ឈឺចាប់បំផុត ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រឆាំង។
Khmer Translation - Islamic Community Development Associationចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។