هُوَ ٱلَّذِى جَعَلَ ٱلشَّمْسَ ضِيَآءً وَٱلْقَمَرَ نُورًا وَقَدَّرَهُۥ مَنَازِلَ لِتَعْلَمُوا۟ عَدَدَ ٱلسِّنِينَ وَٱلْحِسَابَ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلْحَقِّ يُفَصِّلُ ٱلْـَٔايَٰتِ لِقَوْمٍ يَعْلَمُونَ
Khmer Translation - Rowwad Translation Centerទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឲ្យមានរស្មីចែងចាំង ហើយ(បង្កើត)ព្រះចន្ទឲ្យមានពន្លឺ ហើយទ្រង់បានកំណត់ដំណើរគោចររបស់វា(ជាខ្នើត-រនោច) ដើម្បីឲ្យពួកអ្នកបានដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះមិនបានបង្កើតអ្វីៗទាំងនោះឡើយ លើកលែងតែដោយការពិត(គតិបណ្ឌិតច្បាស់លាស់)។ ទ្រង់បកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងទាំងឡាយសម្រាប់ក្រុមដែលចេះដឹង។
Khmer Translation - Islamic Community Development Associationទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឱ្យមានពន្លឺបង្កើត ព្រះច័ន្ទឱ្យមានរស្មី និងបានកំណត់ឱ្យព្រះច័ន្ទនូវទីតាំងជាច្រើន ដើម្បី ឱ្យពួកអ្នកដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះ ពិតជាបានបង្កើតអ្វីៗទាំងអស់នោះដោយពិតប្រាកដ។ ទ្រង់បញ្ជាក់ នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។