هُوَ ٱلَّذِى يُسَيِّرُكُمْ فِى ٱلْبَرِّ وَٱلْبَحْرِ حَتَّىٰٓ إِذَا كُنتُمْ فِى ٱلْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُوا۟ بِهَا جَآءَتْهَا رِيحٌ عَاصِفٌ وَجَآءَهُمُ ٱلْمَوْجُ مِن كُلِّ مَكَانٍ وَظَنُّوٓا۟ أَنَّهُمْ أُحِيطَ بِهِمْ دَعَوُا۟ ٱللَّهَ مُخْلِصِينَ لَهُ ٱلدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَٰذِهِۦ لَنَكُونَنَّ مِنَ ٱلشَّٰكِرِينَ
Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលសម្រួលដល់ការធ្វើដំណើររបស់ពួកអ្នក(ឱមនុស្សលោក)ទាំងនៅលើគោក និងនៅលើផ្ទៃទឹក។ លុះដល់ពេលពួកអ្នកស្ថិតនៅក្នុងសំពៅ ហើយមានខ្យល់បរិសុទ្ធបានបក់បោកមកលើពួកគេ ហើយពួកគេសប្បាយរីករាយនោះ វាស្រាប់តែមានខ្យល់ព្យុះយ៉ាងខ្លាំងបានបក់បោកមកលើពួកគេ ព្រមទាំងមានរលកបក់បោកមកលើពួកគេពីគ្រប់ទិសទី ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ ភាពអន្តរាយបានហ៊ុមព័ទ្ធពួកគេហើយនោះ ពួកគេក៏បួងសួងសុំពីអល់ឡោះជាម្ចាស់ដោយភាពស្មោះសចំពោះសាសនារបស់ទ្រង់ថា៖ ប្រសិនបើព្រះអង្គជួយសង្រោះយើងខ្ញុំពីគ្រោះមហន្តរាយនេះ យើងខ្ញុំពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណ(ទ្រង់)ជាមិនខាន។
Khmer Translation - Islamic Community Development Associationទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។