فَلَمَّآ أَنجَىٰهُمْ إِذَا هُمْ يَبْغُونَ فِى ٱلْأَرْضِ بِغَيْرِ ٱلْحَقِّ يَٰٓأَيُّهَا ٱلنَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰٓ أَنفُسِكُم مَّتَٰعَ ٱلْحَيَوٰةِ ٱلدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ
Khmer Translation - Rowwad Translation Centerតែនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ(ពីគ្រោះមហន្តរាយ)ហើយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើផែនដីដោយមិនត្រឹមត្រូវទៅវិញ។ ឱមនុស្សលោកទាំងឡាយ! ការបំពានរបស់ពួកអ្នក គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ការត្រេកត្រអាលនឹងជីវិតលោកិយ(គឺគ្រាន់តែបណ្ដោះអាសន្ន)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។