وَيَقُولُونَ لَوْلَآ أُنزِلَ عَلَيْهِ ءَايَةٌ مِّن رَّبِّهِۦ فَقُلْ إِنَّمَا ٱلْغَيْبُ لِلَّهِ فَٱنتَظِرُوٓا۟ إِنِّى مَعَكُم مِّنَ ٱلْمُنتَظِرِينَ
Khmer Translation - Rowwad Translation Centerហើយពួកគេនិយាយថា៖ ហេតុអ្វីបានជាគេមិនបញ្ចុះឱ្យគាត់(ព្យាការីមូហាំម៉ាត់)នូវសញ្ញាភស្តុតាងណាមួយពីព្រះជាម្ចាស់របស់គាត់មក? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត មានតែអល់ឡោះ(តែមួយគត់)ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។ ដូច្នេះ ចូរពួកអ្នករង់ចាំមើលចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
Khmer Translation - Islamic Community Development Associationហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។