وَمَا كَانَ ٱلنَّاسُ إِلَّآ أُمَّةً وَٰحِدَةً فَٱخْتَلَفُوا۟ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِىَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
Khmer Translation - Rowwad Translation Centerហើយមនុស្សធ្លាប់ជាប្រជាជាតិតែមួយ(មានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់) តែក្រោយមក ពួកគេបានខ្វែងគំនិតគ្នា។ ហើយប្រសិនបើគ្មានការកំណត់ពីព្រះជាម្ចាស់របស់អ្នកពីមុនមកទេនោះ ទ្រង់ប្រាកដជានឹងកាត់សេចក្ដីរវាងពួកគេចំពោះអ្វីដែលពួកគេខ្វែងគំនិតគ្នា(នៅក្នុងលោកិយនេះ)ជាមិនខានឡើយ។
Khmer Translation - Islamic Community Development Associationមនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ(សាសនា អ៊ីស្លាមតែមួយ) តែក្រោយមកពួកគេបានខ្វែងគំនិតគ្នា។ ហើយ ប្រសិនបើគ្មានពាក្យពេចន៍កំណត់ណាមួយពីមុនមកពីម្ចាស់របស់ អ្នកទេនោះ គេពិតជានឹងកាត់សេចក្តីរវាងពួកទាំងនោះដោយសារ តែអ្វីដែលពួកគេកំពុងខ្វែងគំនិតគ្នាក្នុងរឿងនោះ។