caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក At-Tawba វាក្យខណ្ឌ 69

ម៉ាឌីណah · revelation order 113 · 9:69

كَٱلَّذِينَ مِن قَبْلِكُمْ كَانُوٓا۟ أَشَدَّ مِنكُمْ قُوَّةً وَأَكْثَرَ أَمْوَٰلًا وَأَوْلَٰدًا فَٱسْتَمْتَعُوا۟ بِخَلَٰقِهِمْ فَٱسْتَمْتَعْتُم بِخَلَٰقِكُمْ كَمَا ٱسْتَمْتَعَ ٱلَّذِينَ مِن قَبْلِكُم بِخَلَٰقِهِمْ وَخُضْتُمْ كَٱلَّذِى خَاضُوٓا۟ أُو۟لَٰٓئِكَ حَبِطَتْ أَعْمَٰلُهُمْ فِى ٱلدُّنْيَا وَٱلْـَٔاخِرَةِ وَأُو۟لَٰٓئِكَ هُمُ ٱلْخَٰسِرُونَ

Khmer Translation - Rowwad Translation Center(ទង្វើរបស់ពួកអ្នកនេះ) គឺដូចទៅនឹងអ្នកជំនាន់មុនពួកអ្នកដែរ។ ពួកគេមានកម្លាំងខ្លាំងក្លាជាងពួកអ្នក ហើយមានទ្រព្យសម្បត្តិ និងកូនចៅច្រើនជាងពួកអ្នកទៅទៀត។ ពួកគេសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេ។ ហើយពួកអ្នកក៏សោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកអ្នកដូចដែលអ្នកជំនាន់មុនបានសោយសុខនឹងអ្វីដែលគេបានប្រទានដល់ពួកគេដែរ។ ហើយពួកអ្នកនិយាយចំអក(នឹងការពិត) ដូចដែលពួកគេបាននិយាយចំអកដូចគ្នាដែរ។ ពួកទាំងនោះ ទង្វើកុសលទាំងឡាយរបស់ពួកគេត្រូវក្លាយជាអសារបង់ ហើយពួកទាំងនោះ គឺជាពួកដែលខាតបង់។
Khmer Translation - Islamic Community Development Associationដូចពួក(ពួកគ្មានជំនឿ)ដែលពីមុនៗពួកអ្នក(ពួកពុតត្បុត) ដែរ ។ ពួកគេមានកម្លាំងពលំខ្លាំងក្លា និងមានទ្រព្យសម្បតិ្ដ និងកូន ចៅច្រើនជាងពួកអ្នកទៅទៀត។ ហើយពួកគេបានរីករាយនឹងភ័ព្វ-សំណាងរបស់ពួកគេ។ រីឯពួកអ្នកក៏បានរីករាយនឹងភ័ព្វសំណាងរបស់ ពួកអ្នកដូចដែលពួកគ្មានជំនឿមុនៗបានរីករាយនឹងភ័ព្វសំណាង របស់ពួកគេដែរ។ ហើយពួកអ្នកបាននិយាយចំអកដូចពួកគេបាន និយាយចំអកដែរ។ ពួកទាំងនោះ អំពើទាំងឡាយរបស់ពួកគេបាន រលាយអស់ទាំងនៅលើលោកិយ និងថ្ងៃបរលោក។ ហើយពួកទាំង នោះគឺជាពួកដែលខាតបង់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70