وَإِذْ يَمْكُرُ بِكَ ٱلَّذِينَ كَفَرُوا۟ لِيُثْبِتُوكَ أَوْ يَقْتُلُوكَ أَوْ يُخْرِجُوكَ وَيَمْكُرُونَ وَيَمْكُرُ ٱللَّهُ وَٱللَّهُ خَيْرُ ٱلْمَٰكِرِينَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលពួកប្រឆាំងបានរៀបចំល្បិចកលប្រឆាំងនឹងអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬនិរទេសអ្នក(ចេញពីភូមិស្រុក)។ ពួកគេបានប្រើល្បិចកល តែអល់ឡោះក៏បានរៀបចំគម្រោងការ(ចំពោះពួកគេ)វិញដែរ។ ហើយអល់ឡោះជាអ្នករៀបចំគម្រោងការដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលពួកគ្មានជំនឿបានប្រើ ល្បិចកលចំពោះអ្នកដើម្បីឃុំឃាំងអ្នក ឬសម្លាប់អ្នក ឬបណេ្ដញ អ្នកចេញ(ពីស្រុកកំណើត)។ ពួកគេកំពុងប្រើល្បិចកល ហើយ អល់ឡោះក៏ប្រើល្បិចកល(ចំពោះពួកគេ)វិញដែរ។ អល់ឡោះគឺ ជាអ្នកដែលប្រើល្បិចដ៏ប្រសើរបំផុត។