وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا قَالُوا۟ قَدْ سَمِعْنَا لَوْ نَشَآءُ لَقُلْنَا مِثْلَ هَٰذَآ إِنْ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلْأَوَّلِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេសូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងបានឮហើយ។ ប្រសិនបើពួកយើងចង់នោះ ពួកយើងប្រាកដជាអាចនិយាយដូច(គម្ពីរគួរអាន)នេះបានជាមិនខាន។ ពិតប្រាកដណាស់ (គម្ពីរគួរអាន)នេះ គឺគ្មានអ្វីក្រៅជារឿងព្រេងនិទានរបស់អ្នកជំនាន់មុននោះឡើយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើង ឱ្យពួកគេស្ដាប់់ ពួកគេបាននិយាយថាៈ ពួកយើងពិតជាបានឮ ប្រសិន បើពួកយើងចង់វិញនោះ ពួកយើងប្រាកដជានិយាយដូចនេះ។ តែ នេះ(គម្ពីរគួរអាន)គ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នកជំនាន់មុន នោះឡើយ។