قَدِ ٱفْتَرَيْنَا عَلَى ٱللَّهِ كَذِبًا إِنْ عُدْنَا فِى مِلَّتِكُم بَعْدَ إِذْ نَجَّىٰنَا ٱللَّهُ مِنْهَا وَمَا يَكُونُ لَنَآ أَن نَّعُودَ فِيهَآ إِلَّآ أَن يَشَآءَ ٱللَّهُ رَبُّنَا وَسِعَ رَبُّنَا كُلَّ شَىْءٍ عِلْمًا عَلَى ٱللَّهِ تَوَكَّلْنَا رَبَّنَا ٱفْتَحْ بَيْنَنَا وَبَيْنَ قَوْمِنَا بِٱلْحَقِّ وَأَنتَ خَيْرُ ٱلْفَٰتِحِينَ
Khmer Translation - Rowwad Translation Centerពួកយើងប្រាកដជាប្រឌិតកុហកទៅលើអល់ឡោះជាមិនខានប្រសិនបើពួកយើងត្រឡប់ទៅកាន់សាសនារបស់ពួកអ្នកក្រោយពីអល់ឡោះទ្រង់បានសង្គ្រោះពួកយើងអំពីវាហើយនោះ។ វាមិនត្រឹមត្រូវឡើយសម្រាប់ពួកយើងប្រសិនបើពួកយើងវិលត្រឡប់ទៅកាន់វា(សាសនាខុសឆ្គងរបស់ពួកអ្នក)វិញនោះ លើកលែងតែអល់ឡោះជាព្រះជាម្ចាស់របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ចំណេះដឹងនៃព្រះជាម្ចាស់របស់យើងទូលំទូលាយជ្រួតជ្រាបលើរាល់អ្វីៗទាំងអស់។ ចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ដែលពួកយើងប្រគល់ការទុកចិត្ត។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាវិនិច្ឆ័យរវាងយើងខ្ញុំ និងក្រុមរបស់យើងខ្ញុំដោយយុត្តិធម៌ផងចុះ។ ហើយទ្រង់ជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationពួកយើងពិតជាបានប្រឌិតនូវការភូតកុហកចំពោះ អល់ឡោះជាមិនខាន ប្រសិនបើពួកយើងបានវិលទៅរកសាសនា របស់ពួកអ្នកវិញ ក្រោយពេលដែលអល់ឡោះបានជួយសង្គ្រោះពួក យើងឱ្យចេញផុតពីវា(សាសនាដើម)ហើយនោះ។ ហើយចំពោះពួក យើងនឹងមិនវិលទៅរកវាវិញទេ លើកលែងតែអល់ឡោះជាម្ចាស់ របស់ពួកយើងមានចេតនាប៉ុណ្ណោះ។ ម្ចាស់របស់ពួកយើងដឹងជ្រួត ជ្រាបលើអ្វីៗទាំងអស់។ ចំពោះអល់ឡោះតែមួយគត់ដែលពួកយើង ប្រគល់ការទុកចិត្ដ។ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាកាត់ សេចក្តី រវាងពួកយើង និងក្រុមរបស់ពួកយើងដោយយុត្ដិធម៌ផង ចុះ។ ហើយទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏ប្រសើរបំផុត។