قَالَ ٱلْمَلَأُ ٱلَّذِينَ ٱسْتَكْبَرُوا۟ مِن قَوْمِهِۦ لَنُخْرِجَنَّكَ يَٰشُعَيْبُ وَٱلَّذِينَ ءَامَنُوا۟ مَعَكَ مِن قَرْيَتِنَآ أَوْ لَتَعُودُنَّ فِى مِلَّتِنَا قَالَ أَوَلَوْ كُنَّا كَٰرِهِينَ
Khmer Translation - Rowwad Translation Centerពួកមេដឹកនាំដែលក្រអឺតក្រទមក្នុងចំណោមក្រុមរបស់គាត់បាននិយាយថា៖ ឱស៊្ហូអែប! ពួកយើងប្រាកដជានឹងបណ្តេញអ្នក និងបណ្តាអ្នកដែលមានជំនឿជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ គាត់បានពោលថា៖ តើទោះជាពួកយើងមិនពេញចិត្តក៏ដោយឬ?
Khmer Translation - Islamic Community Development Associationពួកមេដឹកនាំដែលជាពួកក្រអឺតក្រទមនៃក្រុមរបស់ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ព្យាការីស៊្ហូអែបថាៈ ពិតប្រាកដណាស់ ពួកយើងនឹងបណ្តេញអ្នក(ឱស៊្ហូអែប) និងបណ្តាអ្នកមានជំនឿលើអ្នកដែលនៅជាមួយអ្នកចេញពីស្រុកភូមិរបស់យើងនេះ ឬក៏អ្នកត្រូវតែវិលត្រឡប់មកកាន់សាសនារបស់ពួកយើងវិញ។ ព្យាការីស៊្ហូអែបបាននិយាយទៅកាន់ពួកគេវិញដោយភាពភ្ញាក់ផ្អើល និងហួសចិត្តថាៈ តើឲ្យពួកយើងតាមពួកអ្នក គោរពតាមសាសនារបស់ពួកអ្នកឬ ទាំងដែលពួកយើងមិនពេញចិត្តចំពោះវាដោយសារចំណេះដឹងរបស់យើងដែលដឹងថា ពួកអ្នកស្ថិតនៅលើផ្លូវមិនពិតក៏ដោយនោះ?