وَلَوْ شِئْنَا لَرَفَعْنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخْلَدَ إِلَى ٱلْأَرْضِ وَٱتَّبَعَ هَوَىٰهُ فَمَثَلُهُۥ كَمَثَلِ ٱلْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ذَّٰلِكَ مَثَلُ ٱلْقَوْمِ ٱلَّذِينَ كَذَّبُوا۟ بِـَٔايَٰتِنَا فَٱقْصُصِ ٱلْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationប្រសិនបើយើងមានចេតនា យើងពិតជាលើកតម្កើង គេតាមរយៈវា(អាយ៉ាត់)។ ក៏ប៉ុន្ដែបុគ្គលនោះបានរេទៅរកជីវិត លោកិយវិញ និងបានធ្វើតាមចំណង់ចិត្ដរបស់គេ។ ដូចេ្នះបុគ្គលនោះ ប្រៀបដូចជាសត្វឆ្កែ ប្រសិនបើអ្នកដេញវា ឬលែងវាចោល ក៏វា នៅតែលៀនអណ្ដាតដដែល។ នោះហើយគឺជាការប្រៀបធៀបក្រុម ដែលបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង។ ដូចេ្នះ ចូរអ្នក(មូហាំ-ម៉ាត់)និទានរឿងទាំងនោះដើម្បីឱ្យពួកគេគិតពិចារណាចុះ។