caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 172

ម៉ាកកah · revelation order 39 · 7:172

وَإِذْ أَخَذَ رَبُّكَ مِنۢ بَنِىٓ ءَادَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰٓ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ قَالُوا۟ بَلَىٰ شَهِدْنَآ أَن تَقُولُوا۟ يَوْمَ ٱلْقِيَٰمَةِ إِنَّا كُنَّا عَنْ هَٰذَا غَٰفِلِينَ

Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលព្រះជាម្ចាស់របស់អ្នកបានបញ្ចេញពីឆ្អឹងខ្នងរបស់កូនចៅអាហ្ទាំនូវពូជពង្សរបស់ពួកគេ ហើយទ្រង់បានឱ្យពួកគេទទួលស្គាល់លើខ្លួនឯង(នូវភាពជាព្រះជាម្ចាស់របស់ទ្រង់)។ (ទ្រង់បានមានបន្ទូលថា៖) តើយើងមិនមែនជាព្រះជាម្ចាស់របស់ពួកអ្នកទេឬ? ពួកគេបានឆ្លើយថា៖ ប្រាកដហើយ ពួកយើងទទួលស្គាល់(ថាគឺទ្រង់ជាព្រះជាម្ចាស់របស់ពួកយើង)។ (ទ្រង់បានមានបន្ទូលទៀតថា៖ ការធ្វើដូចនេះ) គឺដើម្បីកុំឱ្យនៅថ្ងៃបរលោកពួកអ្នកនិយាយថា៖ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់ដឹងឮរឿងនេះឡើយ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបាន បពោ្ចញអំបូរអាដាំអំពីខ្នងរបស់ពួកគេនូវកូនចៅរបស់ពួកគេ ហើយ ទ្រង់បានឱ្យពួកគេធ្វើសាក្សីលើខ្លួនឯងថាៈ តើយើងមិនមែនជាម្ចាស់ របស់ពួកអ្នកទេឬ? ពួកគេបាននិយាយថាៈ មិនដូច្នោះទេ. ពួកយើង បានធ្វើសាក្សីថា ទ្រង់ជាម្ចាស់របស់ពួកយើង។ (យើងសួរដូចេ្នះ) ខ្លាចក្រែងពួកអ្នកនិយាយនៅថ្ងៃបរលោកថាៈ ពិតប្រាកដណាស់ ពួកយើងមិនធ្លាប់បានដឹងពីបញ្ហានេះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70