وَإِذْ نَتَقْنَا ٱلْجَبَلَ فَوْقَهُمْ كَأَنَّهُۥ ظُلَّةٌ وَظَنُّوٓا۟ أَنَّهُۥ وَاقِعٌۢ بِهِمْ خُذُوا۟ مَآ ءَاتَيْنَٰكُم بِقُوَّةٍ وَٱذْكُرُوا۟ مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ នៅពេលដែលយើងបានលើកភ្នំ(តួរ)ដាក់ពីលើពួកគេ(អម្បូរអ៊ីស្រាអែល) ប្រៀបដូចជាម្លប់(ដែលគ្របពីលើពួកគេ) ហើយពួកគេនឹកស្មានថា ពិតណាស់ វានឹងធ្លាក់សង្កត់លើពួកគេ។ (អល់ឡោះបានមានបន្ទូលទៅកាន់ពួកគេថា៖) ចូរពួកអ្នកទទួលយកនូវអ្វីដែលយើងបានប្រទានឲ្យពួកអ្នកឱ្យបានខ្ជាប់ខ្ជួន។ ហើយចូរពួកអ្នកចងចាំនូវអ្វី(ក្បួនច្បាប់)ដែលមាននៅក្នុងវា សង្ឃឹមថាពួកអ្នកនឹងកោតខ្លាច។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលយើងបានលើកភ្នំដាក់ ពីលើពួកគេ(អំបូរអ៊ីស្រាអែល) វាហាក់ដូចជាពពក ហើយពួកគេ បាននឹកស្មានថា ពិតប្រាកដណាស់ ភ្នំនោះធ្លាក់សង្កត់ពួកគេ។ (យើង បានមានបន្ទូលថា) ចូរពួកអ្នកទទួលយក(គម្ពីរតាវរ៉ត)ដោយខ្ជាប់ ខ្ជួននូវអ្វីដែលយើងបានផ្ដល់ឱ្យពួកអ្នក ហើយចូរពួកអ្នកចងចាំនូវអ្វី ដែលមាននៅក្នុងវា ដើម្បីឱ្យពួកអ្នកកោតខ្លាច។