caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 157

ម៉ាកកah · revelation order 39 · 7:157

ٱلَّذِينَ يَتَّبِعُونَ ٱلرَّسُولَ ٱلنَّبِىَّ ٱلْأُمِّىَّ ٱلَّذِى يَجِدُونَهُۥ مَكْتُوبًا عِندَهُمْ فِى ٱلتَّوْرَىٰةِ وَٱلْإِنجِيلِ يَأْمُرُهُم بِٱلْمَعْرُوفِ وَيَنْهَىٰهُمْ عَنِ ٱلْمُنكَرِ وَيُحِلُّ لَهُمُ ٱلطَّيِّبَٰتِ وَيُحَرِّمُ عَلَيْهِمُ ٱلْخَبَٰٓئِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَٱلْأَغْلَٰلَ ٱلَّتِى كَانَتْ عَلَيْهِمْ فَٱلَّذِينَ ءَامَنُوا۟ بِهِۦ وَعَزَّرُوهُ وَنَصَرُوهُ وَٱتَّبَعُوا۟ ٱلنُّورَ ٱلَّذِىٓ أُنزِلَ مَعَهُۥٓ أُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលដើរតាមអ្នកនាំសារ(មូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជន ដែលពួកគេ(ពួកអះលីគីតាប)បានប្រទះឃើញ(លក្ខណៈសម្បត្តិរបស់)គាត់ត្រូវបានកត់ត្រានៅក្នុងគម្ពីរតាវរ៉ត និងគម្ពីរអ៊ិញជីលដែលនៅជាមួយពួកគេ។ គាត់បង្គាប់ប្រើពួកគេឱ្យសាងអំពើល្អ និងហាមឃាត់ពួកគេពីអំពើអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវចំណីអាហារដែលល្អៗ និងហាមឃាត់ពួកគេនូវចំណីអាហារដែលអាក្រក់ ព្រមទាំងដកចេញពីពួកគេនូវបន្ទុកដ៏លំបាក(កាតព្វកិច្ច)ទាំងឡាយរបស់ពួកគេដែលគេធ្លាប់បានដាក់ទៅលើពួកគេ(កាលពីមុន)។ ដូចនេះ បណ្តាអ្នកដែលមានជំនឿចំពោះគាត់(ព្យាការីមូហាំម៉ាត់) លើកតម្កើងគាត់ និងជួយដល់គាត់ ព្រមទាំងអនុវត្តន៍តាមគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យគាត់ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលជោគជ័យ។
Khmer Translation - Islamic Community Development Associationបណ្ដាអ្នកដែលតាមអ្នកនាំសារ(មូហាំម៉ាត់)ដែលជា ណាពីមិនចេះអាននិងមិនចេះសរសេរ ដែលពួកគេដឹងពីលក្ខណៈ របស់គាត់ដែលត្រូវបានសរសេរក្នុងគម្ពីរតាវរ៉តនិងអ៊ីញជីលដែល មាន(នៅជាមួយពួកគេ។ គាត់បញ្ជាពួកគេឱ្យធ្វើល្អ និងហាមឃាត់ ពួកគេអំពីប្រការអាក្រក់ ហើយអនុញ្ញាតឱ្យពួកគេនូវអ្វីដែលល្អ (ហាឡាល់) និងហាមឃាត់ពួកគេនូវអ្វីដែលអាក្រក់ ព្រមទាំង លុបបំបាត់កិច្ចការដែលលំបាក និងកិច្ចការដែលធ្ងន់ធ្ងរ ដែលធ្លាប់ មានចំពោះពួកគេ។ ដូចេ្នះ បណ្ដាអ្នកដែលបានជឿលើគាត់ និង លើកតម្កើងគាត់ និងជួយគាត់ ហើយនិងបានអនុវត្ដតាមពន្លឺ(គម្ពីរ គួរអាន)ដែលគេបានបញ្ចុះ មកឱ្យគាត់នោះ អ្នកទាំងនោះគឺជាអ្នក ដែលជោគជ័យ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70