caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 150

ម៉ាកកah · revelation order 39 · 7:150

وَلَمَّا رَجَعَ مُوسَىٰٓ إِلَىٰ قَوْمِهِۦ غَضْبَٰنَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِى مِنۢ بَعْدِىٓ أَعَجِلْتُمْ أَمْرَ رَبِّكُمْ وَأَلْقَى ٱلْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُۥٓ إِلَيْهِ قَالَ ٱبْنَ أُمَّ إِنَّ ٱلْقَوْمَ ٱسْتَضْعَفُونِى وَكَادُوا۟ يَقْتُلُونَنِى فَلَا تُشْمِتْ بِىَ ٱلْأَعْدَآءَ وَلَا تَجْعَلْنِى مَعَ ٱلْقَوْمِ ٱلظَّٰلِمِينَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បា និងទុក្ខព្រួយ(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ការដែលពួកអ្នកធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំបន្ទាប់ពីខ្ញុំអវត្តមាននោះ គឺពិតជាអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់មុននឹងបទបញ្ជាព្រះជាម្ចាស់របស់ពួកអ្នកមកដល់ពួកអ្នកឬ? ហើយគាត់បានគ្រវែងផែនចារឹក(គម្ពីរតាវរ៉ត)នោះ ហើយចាប់ទាញសក់ក្បាលបងប្រុសរបស់គាត់មករកគាត់។ ព្យាការីហារូនបាននិយាយថា៖ ឱប្អូនប្រុស! ពិតប្រាកដណាស់ ក្រុមនេះបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេ)។ ដូចនេះ ចូរអ្នកកុំស្តីបន្ទោសខ្ញុំដែលជាហេតុធ្វើឱ្យសត្រូវសប្បាយរីករាយ និងកុំចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពានឱ្យសោះ។
Khmer Translation - Islamic Community Development Associationនៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70