caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-A'raaf វាក្យខណ្ឌ 143

ម៉ាកកah · revelation order 39 · 7:143

وَلَمَّا جَآءَ مُوسَىٰ لِمِيقَٰتِنَا وَكَلَّمَهُۥ رَبُّهُۥ قَالَ رَبِّ أَرِنِىٓ أَنظُرْ إِلَيْكَ قَالَ لَن تَرَىٰنِى وَلَٰكِنِ ٱنظُرْ إِلَى ٱلْجَبَلِ فَإِنِ ٱسْتَقَرَّ مَكَانَهُۥ فَسَوْفَ تَرَىٰنِى فَلَمَّا تَجَلَّىٰ رَبُّهُۥ لِلْجَبَلِ جَعَلَهُۥ دَكًّا وَخَرَّ مُوسَىٰ صَعِقًا فَلَمَّآ أَفَاقَ قَالَ سُبْحَٰنَكَ تُبْتُ إِلَيْكَ وَأَنَا۠ أَوَّلُ ٱلْمُؤْمِنِينَ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលព្យាការីមូសាបានមកដល់ដើម្បីជួបសន្ទនាជាមួយយើង(អល់ឡោះ) ហើយព្រះជាម្ចាស់របស់គាត់បានមានបន្ទូលជាមួយនឹងគាត់ (ពេលនោះ) ព្យាការីមូសាក៏និយាយថា៖ បពិត្រព្រះជាម្ចាស់! សូមព្រះអង្គមេត្តាបង្ហាញឲ្យខ្ញុំអាចមើលទៅកាន់ព្រះអង្គផង។ ទ្រង់បានតបថា៖ អ្នកមិនអាចមើលយើងឃើញនោះឡើយ។ ប៉ុន្តែ ចូរអ្នកមើលទៅកាន់ភ្នំនោះចុះ។ ប្រសិនបើវានៅនឹងថ្កល់នៅកន្លែងរបស់វាដដែល នោះអ្នកនឹងអាចឃើញយើងជាមិនខាន។ នៅពេលដែលព្រះជាម្ចាស់របស់គាត់បានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់បានធ្វើឱ្យវារាបស្មើ(ក្លាយជាធូលី) ហើយព្យាការីមូសាក៏បានដួលសន្លប់។ នៅពេលដែលគាត់ដឹងខ្លួនវិញ គាត់ក៏ពោលថា៖ ព្រះអង្គមហាស្អាតស្អំ។ ខ្ញុំសូមសារភាពកំហុសចំពោះព្រះអង្គ ហើយខ្ញុំគឺជាអ្នកដែលមានជំនឿមុនគេបង្អស់។
Khmer Translation - Islamic Community Development Associationហើយនៅពេលមូសាបានមកតាមការកំណត់របស់យើង ហើយម្ចាស់របស់គេបានមានបន្ទូលទៅកាន់គេ(ដាក់បញ្ជា និងហាម ឃាត់) មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាបង្ហាញ ដល់ខ្ញុំ ដើម្បីឱ្យខ្ញុំបានមើលឃើញទ្រង់ផង។ ទ្រង់បានមានបន្ទូលថាៈ អ្នកនឹងមិនអាចមើលឃើញយើងបានឡើយ ប៉ុន្ដែចូរអ្នកក្រឡេក មើលទៅភ្នំនោះ(ភ្នំតូរ) បើភ្នំនោះស្ថិតនៅនឹងថ្កល់មួយកន្លែងរបស់ វា អ្នកប្រាកដជានឹងឃើញយើង។ ហើយនៅពេលដែលម្ចាស់របស់ គេបានបង្ហាញខ្លួនទៅកាន់ភ្នំនោះ ទ្រង់ក៏បានធ្វើឱ្យភ្នំនោះក្លាយជា ធូលី ពេលនោះមូសាបានដួលសន្លប់នៅលើដី។ នៅពេលដែលមូសា ដឹងខ្លួនឡើងវិញ គាត់បានពោលថាៈ ទ្រង់មហាស្អាតស្អំ. ខ្ញុំសូម សារភាពកំហុសចំពោះទ្រង់ ហើយខ្ញុំជាអ្នកមានជំនឿមុនគេ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70