وَإِذَا رَأَيْتَ ٱلَّذِينَ يَخُوضُونَ فِىٓ ءَايَٰتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا۟ فِى حَدِيثٍ غَيْرِهِۦ وَإِمَّا يُنسِيَنَّكَ ٱلشَّيْطَٰنُ فَلَا تَقْعُدْ بَعْدَ ٱلذِّكْرَىٰ مَعَ ٱلْقَوْمِ ٱلظَّٰلِمِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានឃើញពួកដែលនិយាយលេងសើចចំពោះសញ្ញាភស្តុតាងទាំងឡាយរបស់យើង ចូរអ្នកដកខ្លួនចេញពីពួកគេចុះ រហូតដល់ពួកគេនិយាយលេងសើចពីរឿងផ្សេង។ ហើយនៅពេលដែលស្ហៃតនបានធ្វើឱ្យអ្នកភ្លេច ចូរអ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះ(តទៅទៀត)ក្រោយពីអ្នកបាននឹកឃើញហើយនោះ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលអ្នក(មូហាំម៉ាត់)បានឃើញពួកគេ កំពុងបន្ដុះបង្អាប់អាយ៉ាត់ៗរបស់យើងនោះ ចូរអ្នកងាកចេញពី ពួកគេ ទាល់តែពួកគេជជែកគ្នាពីបញ្ហាផេ្សងវិញ។ តែប្រសិនបើ ស្ហៃតនធ្វើឱ្យអ្នកភេ្លច ក្រោយមកអ្នកបាននឹកឃើញវិញនោះ ចូរ អ្នកកុំអង្គុយជាមួយក្រុមដែលបំពានទាំងនោះឱ្យសោះ។