قُل لَّآ أَقُولُ لَكُمْ عِندِى خَزَآئِنُ ٱللَّهِ وَلَآ أَعْلَمُ ٱلْغَيْبَ وَلَآ أَقُولُ لَكُمْ إِنِّى مَلَكٌ إِنْ أَتَّبِعُ إِلَّا مَا يُوحَىٰٓ إِلَىَّ قُلْ هَلْ يَسْتَوِى ٱلْأَعْمَىٰ وَٱلْبَصِيرُ أَفَلَا تَتَفَكَّرُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ខ្ញុំមិនដែលប្រាប់ពួកអ្នកថា ខ្ញុំមានឃ្លាំង(នៃលាភសក្ការៈ)របស់អល់ឡោះនោះឡើយ ហើយខ្ញុំក៏មិនដឹងនូវប្រការអាថ៌កំបាំងនោះដែរ។ ហើយខ្ញុំក៏មិនដែលប្រាប់ពួកអ្នកដែរថា ពិតប្រាកដណាស់ រូបខ្ញុំគឺជាម៉ាឡាអ៊ីកាត់នោះទេ។ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេ(អល់ឡោះ)បានផ្តល់ជាវ៉ាហ៊ីមកឱ្យខ្ញុំប៉ុណ្ណោះ។ ចូរអ្នកពោលថា៖ តើស្មើគ្នាដែរឬទេរវាងមនុស្សខ្វាក់(គ្មានជំនឿ) និងអ្នកដែលអាចមើលឃើញ(មានជំនឿ)? តើពួកអ្នក(ឱពួកមុស្ហរីគីន)មិនចេះពិចារណាទេឬ?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនដែលប្រាប់ពួកអ្នក ថាៈ ឃ្លាំងទាំងឡាយរបស់អល់ឡោះនៅនឹងខ្ញុំ និងមិនដែលប្រាប់ ពួកអ្នកថាៈ ខ្ញុំដឹងនូវប្រការអាថ៌កំបាំងឡើយ ហើយខ្ញុំក៏មិនដែល ប្រាប់ពួកអ្នកថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ដែរ។ ខ្ញុំមិន ធ្វើតាមក្រៅពីអ្វីដែលគេ(អល់ឡោះ)ផ្ដល់សារឱ្យខ្ញុំឡើយ។ ចូរ អ្នកពោលទៀតថាៈ តើអ្នកពិការភ្នែក និងអ្នកមើលឃើញស្មើគ្នា ដែរឬទេ? តើពួកអ្នកមិនពិចារណាទេឬ?