وَلَقَدْ كُذِّبَتْ رُسُلٌ مِّن قَبْلِكَ فَصَبَرُوا۟ عَلَىٰ مَا كُذِّبُوا۟ وَأُوذُوا۟ حَتَّىٰٓ أَتَىٰهُمْ نَصْرُنَا وَلَا مُبَدِّلَ لِكَلِمَٰتِ ٱللَّهِ وَلَقَدْ جَآءَكَ مِن نَّبَإِى۟ ٱلْمُرْسَلِينَ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ បណ្ដាអ្នកនាំសារជាច្រើនមុនអ្នក ក៏ត្រូវបានគេបដិសេធដូចគ្នាដែរ ប៉ុន្តែពួកគេបានអត់ធ្មត់ចំពោះការបដិសេធ និងការធ្វើទុក្ខបុកម្នេញ រហូតដល់ជំនួយរបស់យើងបានមកដល់ពួកគាត់។ ហើយគ្មានការកែប្រែនូវពាក្យបន្ទូលរបស់អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ដំណឹង(រឿងរ៉ាវ)របស់បណ្តាអ្នកនាំសារ(ជំនាន់មុន) គឺបានមកដល់អ្នកហើយ។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនអ្នកក៏ត្រូវ បានគេបដិសេធដែរ ប៉ុន្ដែពួកគេបានអត់ធ្មត់ចំពោះអ្វីដែលត្រូវបាន គេបដិសេធ និងត្រូវបានគេធ្វើទុក្ខបុកមេ្នញនោះ រហូតទាល់តែ ជំនួយរបស់យើងបានទៅដល់ពួកគេដោយគ្មានការផ្លាស់ប្ដូរពាក្យ ពេចន៍ទាំងឡាយរបស់អល់ឡោះនោះឡើយ។ ហើយដំណឹងមួយ ចំនួនរបស់បណ្ដាអ្នកនាំសារពិតជាបានមកដល់អ្នក។