وَعَلَى ٱلَّذِينَ هَادُوا۟ حَرَّمْنَا كُلَّ ذِى ظُفُرٍ وَمِنَ ٱلْبَقَرِ وَٱلْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَآ إِلَّا مَا حَمَلَتْ ظُهُورُهُمَآ أَوِ ٱلْحَوَايَآ أَوْ مَا ٱخْتَلَطَ بِعَظْمٍ ذَٰلِكَ جَزَيْنَٰهُم بِبَغْيِهِمْ وَإِنَّا لَصَٰدِقُونَ
Khmer Translation - Rowwad Translation Centerហើយចំពោះពួកយូដា យើងបានដាក់បម្រាមទៅលើពួកគេ(មិនឱ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះសត្វគោ និងសត្វពពែ យើងបានហាមឃាត់ពួកគេ(មិនឲ្យបរិភោគ)នូវខ្លាញ់របស់វា លើកលែងតែខ្លាញ់ជាប់ឆ្អឹងខ្នង ឬខ្លាញ់ជាប់ពោះវៀន ឬក៏ខ្លាញ់ជាប់ឆ្អឹងរបស់វាប៉ុណ្ណោះ។ នោះគឺជាការតបស្នងរបស់យើងចំពោះពួកគេដោយសារតែការបំពានរបស់ពួកគេ។ ហើយពិតណាស់ យើងគឺជាអ្នកសច្ចៈបំផុត(ចំពោះរាល់អ្វីដែលយើងបានប្រាប់)។
Khmer Translation - Islamic Community Development Associationហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។