وَلَا تَأْكُلُوا۟ مِمَّا لَمْ يُذْكَرِ ٱسْمُ ٱللَّهِ عَلَيْهِ وَإِنَّهُۥ لَفِسْقٌ وَإِنَّ ٱلشَّيَٰطِينَ لَيُوحُونَ إِلَىٰٓ أَوْلِيَآئِهِمْ لِيُجَٰدِلُوكُمْ وَإِنْ أَطَعْتُمُوهُمْ إِنَّكُمْ لَمُشْرِكُونَ
Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នក(ឱជនមូស្លីមទាំងឡាយ)កុំបរិភោគឱ្យសោះនូវអ្វី(សត្វ)ដែលគេមិនបានរំឭកព្រះនាមរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះ)។ ជាការពិត វា(ការបរិភោគសត្វដែលគេមិនបានរំឭកឈ្មោះអល់ឡោះនៅពេលសំឡេះ)នោះ គឺជាអំពើល្មើស(ចំពោះអល់ឡោះ)។ ហើយជាការពិតណាស់ ស្ហៃតនពួកវាកំពុងតែពង្វក់អូសទាញអ្នកគាំពាររបស់ពួកវាដើម្បីឱ្យពួកគេជជែកដេញដោលជាមួយនឹងពួកអ្នក។ ហើយប្រសិនបើពួកអ្នកធ្វើតាមពួកគេ នោះពួកអ្នកនឹងក្លាយជាពួកដែលធ្វើស្ហ៊ីរិកជាមិនខាន។
Khmer Translation - Islamic Community Development Associationហើយចូរពួកអ្នកកុំបរិភោគនូវអ្វី(សត្វសំឡេះ)ដែល គេមិនរំលឹកឈ្មោះអល់ឡោះចំពោះវាឱ្យសោះ ព្រោះវាពិតជាធ្វើឱ្យ ប្រាសចាកពីការប្រតិបត្ដិតាមអល់ឡោះ។ ពិតប្រាកដណាស់ ស្ហៃតន កំពុងញុះញង់អ្នកគាំពាររបស់ពួកវា ដើម្បីឱ្យពួកគេឈ្លោះប្រកែក ជាមួយពួកអ្នក។ ប្រសិនបើពួកអ្នកគោរពតាមពួកគេនោះ ពួកអ្នក ពិតជាក្លាយជាពួកមូស្ហរីគីនជាមិនខាន។