أَوَمَن كَانَ مَيْتًا فَأَحْيَيْنَٰهُ وَجَعَلْنَا لَهُۥ نُورًا يَمْشِى بِهِۦ فِى ٱلنَّاسِ كَمَن مَّثَلُهُۥ فِى ٱلظُّلُمَٰتِ لَيْسَ بِخَارِجٍ مِّنْهَا كَذَٰلِكَ زُيِّنَ لِلْكَٰفِرِينَ مَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerតើមនុស្សដែលស្លាប់(ស្ថិតនៅក្នុងភាពគ្មានជំនឿ អវិជ្ជា និងអំពើល្មើស) ក្រោយមក យើងបានធ្វើឱ្យគេរស់ឡើងវិញ(មានជំនឿ ចំណេះដឹង និងការគោរពប្រតិបត្តិអល់ឡោះ) ហើយយើងបានផ្តល់ឲ្យគេនូវពន្លឺមួយដោយគេដើរក្នុងចំណោមមនុស្សលោកនឹងពន្លឺនោះ ដូចគ្នាទៅនឹងអ្នកដែលស្ថិតក្នុងភាពងងឹតសូន្យសុងដែលមិនអាចចេញពីវារួចដែរឬទេ? ក៏ដូច្នោះដែរ គេបានតុបតែងលម្អដល់ពួកគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationតើបុគ្គលដែលបានស្លាប់(ស្លាប់ដួងចិត្ដ) រួចយើងបានធ្វើ ឱ្យ(ចិត្ដ)គេរស់ឡើងវិញ ហើយយើងបានបង្កើតពន្លឺមួយ(ជំនឿ) សម្រាប់គេ ដើម្បីឱ្យគេដើរ(ចូលរួម)ក្នុងចំណោមមនុស្សដទៃទៀត ដូចគ្នានឹងបុគ្គលដែលស្ថិតក្នុងភាពងងឹត(វងេ្វង គ្មានជំនឿ) ដែល បុគ្គលនោះមិនអាចចាកចេញពីវាបានដែរឬទេ? ដូចេ្នះដែរគេបាន លំអសម្រាប់ពួកដែលគ្មានជំនឿនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។