caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hashr វាក្យខណ្ឌ 9

ម៉ាឌីណah · revelation order 101 · 59:9

وَٱلَّذِينَ تَبَوَّءُو ٱلدَّارَ وَٱلْإِيمَٰنَ مِن قَبْلِهِمْ يُحِبُّونَ مَنْ هَاجَرَ إِلَيْهِمْ وَلَا يَجِدُونَ فِى صُدُورِهِمْ حَاجَةً مِّمَّآ أُوتُوا۟ وَيُؤْثِرُونَ عَلَىٰٓ أَنفُسِهِمْ وَلَوْ كَانَ بِهِمْ خَصَاصَةٌ وَمَن يُوقَ شُحَّ نَفْسِهِۦ فَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ

Khmer Translation - Rowwad Translation Centerចំណែកឯអ្នកដែលរស់នៅក្នុងក្រុងម៉ាទីណះ និងមានជំនឿមុននឹងពួកមូហាជីរីន(ភៀសខ្លួនមក) គឺពួកគេស្រលាញ់អ្នកដែលបានភៀសខ្លួនមកកាន់ពួកគេ ហើយនៅក្នុងដួងចិត្ដរបស់ពួកគេពុំមានភាពច្រណែនឈ្នានីសចំពោះអ្វីដែលគេបានផ្តល់ឲ្យពួកមូហាជីរីននោះឡើយ ហើយពួកគេថែមទាំងគិតគូដល់ពួកមូហាជីរីនមុនខ្លួនឯងទៅទៀត ទោះបីជាពួកគេមានតម្រូវការក៏ដោយ។ ហើយជនណាដែលជម្រះភាពកំណាញ់ចេញពីខ្លួនរបស់គេ អ្នកទាំងនោះហើយ គឺជាអ្នកដែលទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលរស់នៅទីក្រុងម៉ាឌីណះ និងមានជំនឿ មុនការភៀសខ្លួនរបស់ពួកគេនោះ គឺពួកគេ(អាន់ស័រ)ស្រឡាញ់ អ្នកដែលបានភៀសខ្លួនទៅកាន់ពួកគេ ហើយនៅក្នុងចិត្ដរបស់ពួក គេគ្មានភាពច្រណែនឈ្នានីសអំពីអ្វីៗដែលគេបានផ្ដល់ឱ្យពួកគេ (មូហ៊ើជីរីន)ឡើយ ថែមទាំងពួកគេគិតគូរ(ពួកមូហ៊ើជីរីន)ជាង ខ្លួនឯងទៅទៀត ទោះបីជាពួកគេត្រូវការចាំបាច់យ៉ាងណាក៏ដោយ។ ហើយអ្នកណាដែលត្រូវគេរក្សាឱ្យផុតពីភាពកំណាញ់ចំពោះខ្លួនគេ នោះ ពួកទាំងនោះគឺជាពួកដែលទទួលបានជោគជ័យ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70