caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hashr វាក្យខណ្ឌ 10

ម៉ាឌីណah · revelation order 101 · 59:10

وَٱلَّذِينَ جَآءُو مِنۢ بَعْدِهِمْ يَقُولُونَ رَبَّنَا ٱغْفِرْ لَنَا وَلِإِخْوَٰنِنَا ٱلَّذِينَ سَبَقُونَا بِٱلْإِيمَٰنِ وَلَا تَجْعَلْ فِى قُلُوبِنَا غِلًّا لِّلَّذِينَ ءَامَنُوا۟ رَبَّنَآ إِنَّكَ رَءُوفٌ رَّحِيمٌ

Khmer Translation - Rowwad Translation Centerហើយអ្នក(ជំនាន់ក្រោយ)ដែលមកដល់បន្ទាប់ពីពួក(មូហាជីរីន និងពួកអាន់ស័រ)ទាំងនោះ ពួកគេបានបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាអភ័យទោសដល់យើងខ្ញុំ និងបងប្អូនរបស់យើងខ្ញុំដែលមានជំនឿមុនយើងខ្ញុំផង ហើយសូមព្រះអង្គមេត្ដាកុំធ្វើឱ្យចិត្ដរបស់យើងខ្ញុំមានភាពច្រណែនឈ្នានីសចំពោះបណ្ដាអ្នកដែលមានជំនឿ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ពិតប្រាកដណាស់ ព្រះអង្គមហាមេត្ដាករុណា មហាអាណិតស្រលាញ់។
Khmer Translation - Islamic Community Development Associationហើយបណ្ដាអ្នកដែលបានមកដល់ក្រោយអ្នកទាំងនោះ (មូហ៊ើជីរីន និងអាន់ស័រ) ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាអភ័យទោសឱ្យពួកយើង និងបងប្អូន របស់ពួកយើងពីមុនៗដែលមានជំនឿផង។ ហើយសូមទ្រង់មេត្ដា កុំធ្វើឱ្យចិត្ដរបស់ពួកយើងមានភាពច្រណែនឈ្នានីសចំពោះបណ្ដា អ្នកដែលមានជំនឿអ្វី។ ឱម្ចាស់របស់ពួកយើង. ពិតប្រាកដណាស់ អល់ឡោះមហាមេត្ដាករុណា មហាអាណិតស្រឡាញ់។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70