caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Hashr វាក្យខណ្ឌ 2

ម៉ាឌីណah · revelation order 101 · 59:2

هُوَ ٱلَّذِىٓ أَخْرَجَ ٱلَّذِينَ كَفَرُوا۟ مِنْ أَهْلِ ٱلْكِتَٰبِ مِن دِيَٰرِهِمْ لِأَوَّلِ ٱلْحَشْرِ مَا ظَنَنتُمْ أَن يَخْرُجُوا۟ وَظَنُّوٓا۟ أَنَّهُم مَّانِعَتُهُمْ حُصُونُهُم مِّنَ ٱللَّهِ فَأَتَىٰهُمُ ٱللَّهُ مِنْ حَيْثُ لَمْ يَحْتَسِبُوا۟ وَقَذَفَ فِى قُلُوبِهِمُ ٱلرُّعْبَ يُخْرِبُونَ بُيُوتَهُم بِأَيْدِيهِمْ وَأَيْدِى ٱلْمُؤْمِنِينَ فَٱعْتَبِرُوا۟ يَٰٓأُو۟لِى ٱلْأَبْصَٰرِ

Khmer Translation - Rowwad Translation Centerទ្រង់ជាអ្នកដែលបានបណេ្ដញពួកប្រឆាំងនៃពួកអះលីគីតាប(អម្បូរណាហ្ទៀរ)ពីលំនៅឋានរបស់ពួកគេដែលជាការបណ្តេញចេញដំបូងគេបង្អស់។ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនធ្លាប់គិតទេថា ពួកគេនឹងចាកចេញនោះ។ ហើយពួកគេគិតថា៖ ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាចការពារពួកគេពី(ទណ្ឌកម្ម)អល់ឡោះបាន។ ក៏ប៉ុន្ដែ (កិច្ចការរបស់)អល់ឡោះបានមកដល់ពួកគេទាំងដែលពួកគេមិននឹកស្មានដល់។ ហើយទ្រង់បានបញ្ចូលនូវភាពភ័យរន្ធត់ទៅក្នុងដួងចិត្ដរបស់ពួកគេ។ ពួកគេបានកម្ទេចលំនៅដ្ឋានរបស់ពួកគេដោយផ្ទាល់ដៃរបស់ពួកគេ និងដោយស្នាដៃបណ្តាអ្នកដែលមានជំនឿ។ ដូច្នេះ ចូរពួកអ្នកយកជាមេរៀនចុះ ឱអ្នកដែលមានការឈ្វេងយល់ទាំងឡាយ។
Khmer Translation - Islamic Community Development Associationទ្រង់ជាអ្នកដែលបានបណេ្ដញពួកដែលគ្មានជំនឿនៅក្នុង ចំណោមពួកអះលីគីតាប(យ៉ាហ៊ូទីនៃអំបូរណាឌៀរ)ចេញពីលំនៅ- ដ្ឋានរបស់ពួកគេ ដែលជាការចាកចេញដំបូងបង្អស់។ ពួកអ្នក(ពួក មូស្លីម)មិនបានគិតថា ពួកគេ(យ៉ាហ៊ូទី)នឹងចាកចេញឡើយ។ ហើយពួកគេបានគិតថា ពិតប្រាកដណាស់ បន្ទាយរបស់ពួកគេអាច ការពារពួកគេពី(ទារុណកម្ម)អល់ឡោះបាន។ ប៉ុន្ដែអល់ឡោះបាន ផ្ដល់វាឱ្យពួកគេ ខណៈដែលពួកគេនឹកស្មានមិនដល់។ ហើយទ្រង់ បានបញ្ចូលការភ័យខ្លាចទៅក្នុងចិត្ដរបស់ពួកគេ ខណៈដែលពួកគេ បំផ្លាញលំនៅដ្ឋានរបស់ពួកគេដោយដៃពួកគេផ្ទាល់ និងដោយដៃ របស់បណ្ដាអ្នកមានជំនឿ។ ដូចេ្នះ ចូរពិចារណាចុះ ឱបណ្ដាអ្នកដែល មានការឈេ្វងយល់.
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70